ភ្នំពេញ៖ នារីជាជនសង្ស័យម្នាក់បានយកផ្លែរណាអារសោបន្ទប់ជួលលួចយកខោខ្លីមិនសម្រេច ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ព្រៃសចាប់ចាក់ខ្នោះ ។
ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ ។
នារីជាជនង្ស័យមានឈ្មោះ សី អាលី ហៅ ពៅ អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ទីលំនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។ ចំណែកជនរងគ្រោះមានឈ្មោះមឿន សារិ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ។
មុនពេលកើតហេតុជនរងគ្រោះបានចាក់សោបន្ទប់ រួចហើយទៅធ្វើការដូចសព្វដង ស្រាប់តែមាននារីជាជនសង្ស័យបានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1DH-7530 មកធ្វើសកម្មភាពប្រើផ្លែរណាអារដែក អារកាត់មេសោទ្វារផ្ទះរបស់គេ រួចបាន ចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះរើកកាយសំភារៈលួចយកបានខោខ្លីពណ៌ត្រេអ៊ីចំនួន១ ហើយឡើងជិះម៉ូតូបំរុងនិងគេចខ្លួន ដោយក្នុងអំឡុងពេលនោះ ក៏មានអ្នកជិតខាងបានឃើញ និងបានខលទៅប្រាប់រូបគេ ពេលដែលគេមកដល់ក៏បានឃើញសកម្មភាពនេះ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសឲ្យជួយអន្តរាគមន៍នាំខ្លួនជនសង្ស័យមកសួរនាំនូវប៉ុស្តិ៍នគរបាលព្រៃស។
បច្ចុប្បន្ននារីជាជនសង្ស័យនិងវត្ថុតាងត្រូវបានសម្ថតកិច្ចកំពុងតែសាកសួនៅអធិការខណ្ឌដង្កោនិងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់កាតាមផ្លូវច្បាប់ ៕ភារ៉ា ដង្កោ