ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះហារវេយបានសម្លាប់មនុស្ស៦០នាក់និងបំផ្លាញសេដ្ឋកិច្ចរាប់សិបពាន់លានដុល្លារ

ចែករំលែក៖

ព្យុះសង្ឃរា ហារវេយបានវាយប្រហារ នៅអាមេរិក ធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងនិងបំផ្លាញសេដ្ឋកិច្ច តំបន់រង្គើ គិតជាទឹកប្រាក់ប្រមាណ៥៨ពាន់លានដុល្លារ ។ លើសពីនេះទៅទៀតរដ្ឋាភិបាលនឹងត្រូវចំណាយប្រាក់ ប្រមាណ១៨០ពាន់លានដុល្លារ ដើម្បី កសាង តំបន់រង្គ្រោះជាថ្មីឡើងវិញ។ ព្យុះ ហារវេយ គឺជាព្យុះដែលមានការខូចខាតច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក គឺច្រើនជាងព្យុះ កាទ្រីណា ដែល អាមេរិកត្រូវចំណាយប្រាក់ ដល់ទៅ១៦០ ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះដែរ ប្រធានទីភ្នាក់ងារ គ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ បានព្រមាន ថា គ្រោះទឹកជំនន់វាយប្រហារ នៅតាម បណ្តារដ្ឋ មិនគួរពឹងទាំងស្រុងលើថវិកា របស់ក្រុងវ៉ាស៊ីនតោន តែឯងនោះទេ។ លោក Brock Long បានថ្លែងថា ចំពោះ បញ្ហាព្យុះសង្ឃរា Harvey គួរណាស់តែ អំពាវនាវ សុំការជួយពីក្រុមមន្ត្រីក្នុងតំបន់។

ប្រតិបត្តិការនៃការស្តារឡើងវិញ នៅ ទូទាំងរដ្ឋ តិចសាស់ បានចាប់ផ្តើម ហើយ ក្នុងនោះក៏មានរដ្ឋ Louisiana នៅរងគ្រោះ ដោយសារទឹកជំនន់ដែរ។ ក្រោយព្យុះឆ្លង ផុត សេដ្ឋកិច្ចនៅតំបន់ដែលរងគ្រោះ ដោយសារខ្យល់ព្យុះ បានចាប់ផ្ដើមល្អ ប្រសើរឡើងវិញ ដោយសារតែការវិនិយោគច្រើនទៅលើសំណង់ផ្ទះសម្បែង។ កំណើន សេដ្ឋកិច្ចតែងតែមានឡើងវិញ ជាមួយ នឹងការបង្កើតការងារធ្វើ។ ជាក់ស្តែង នៅរដ្ឋនូវែលអរឡេអង់ ទឹកប្រាក់រាប់លានដុល្លារត្រូវបានគេវិនិយោគ ទៅលើការ សាងសង់ ជួសជុលឡើងវិញ ផ្ទះសម្បែង របស់ប្រជាជន ឬហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយសារទឹកជំនន់។ ក្រុមហ៊ុនធានារ៉ាប់រ៉ងជាអ្នកចេញប្រាក់ សងទៅលើការខាតបង់នៅក្នុងគ្រោះមហន្តរាយធម្មជាតិ។

ប៉ុន្តែ នៅក្នុងករណី ក្រុងហូសស្តុន ផ្ទាល់ ក្រុមហ៊ុនធានារ៉ាប់រង នឹងមិនសូវខាតបង់លុយច្រើនពីហោប៉ៅដើម្បីសងអតិថិ ជននោះទេ។ Hannover Re’sនៅហូសស្តុន មានម្ចាស់ផ្ទះតិចណាស់ដែលបានទិញធានារ៉ាប់រង សម្រាប់គ្រោះមហន្តរាយធម្ម ជាតិ។ បញ្ហានៅក្រុងហូសស្តុនបានលាតត្រដាងឲ្យឃើញផងដែរ ពីការគ្រប់គ្រងមិន ល្អរបស់អាជ្ញាធរ ព្រោះថា ផ្ទះរបស់ប្រជា ជនជាច្រើន ត្រូវបានសាងសង់ឡើងនៅដីដែលអាចលិចទឹក។ គ្មានធានារ៉ាប់រង ហើយផ្ទះសង់នៅលើដីដែលងាយលិចទឹក ប្រជាជនអាមេរិកាំងនៅក្រុងហូសស្តុន នឹងធ្លាក់រងគ្រោះ គ្មានផ្ទះសម្បែងរស់នៅត្រឹមត្រូវនឹងគេ នៅក្រោយ ខ្យល់ព្យុះហារ វេយលើកនេះ។ ក្នុងស្ថានភាពបែបនេះ ប្រជាជនដែលគ្មានផ្ទះសម្បែង មានផ្លូវតែ មួយគត់ គឺរង់ចាំជំនួយពីអាជ្ញាធរ។ តើ អាជ្ញាធររបស់រដ្ឋបាលលោកដូណាល់ ត្រាំ អាចឆ្លើយតបយ៉ាងណា ទៅនឹងការទន្ទឹង រង់ចាំជំនួយរបស់ប្រជាជននៅរដ្ឋតិចសាស់? យើងនឹងរង់ចាំមើលបន្តទៀត៕ ម៉ែវ សាធី


ចែករំលែក៖