ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ាកាន់តែតានតឹងប្រទេសអ៊ិស្លាមថ្កោលទោសរដ្ឋាភិបាលដាក់គំនាបទៅលើជនជាតិអ៊ិស្លាម

ចែករំលែក៖

អំពើហិង្សាការវាយប្រហារគ្នាយ៉ាង ខ្លាំងរវាងកម្លាំងទាហានរដ្ឋាភិបាលនឹង ខ្មាន់កាំភ្លើងអ៊ិស្លាម ARSA រយៈពេល១០ថ្ងៃកន្លងមកបានធ្វើឲ្យមនុស្ស ជាង ៤០០ នាក់ស្លាប់និងពលរដ្ឋ រ៉ូហ៊ីងយ៉ាជាង ៩មឺុន នាក់ត្រូវ ភៀសខ្លួនចេញពីផ្ទះសម្បែង ទៅកាន់ ប្រទេសបង់ក្លាដេស។ រដ្ឋាភិបាល មីយ៉ាន់ម៉ា បានអំពាវនាវដល់ពលរដ្ឋអិ៊ស្លាមនៅស្រុក Maungtaw រដ្ឋរ៉ាឃីន សហការជាមួយរដ្ឋាភិបាលដើម្បីតាមចាប់ខ្លួនក្រុម ភេរវកម្ម ARSA ។

អ្វីដែលកាន់តែព្រួយបារម្ភនោះ កឺនៅ ពេលនេះ អង្គការមនុស្សធម៌នានាមិន ​ ​​ អនុញ្ញាតឲ្យចូលទៅកាន់តំបន់មានវិវាទឡើយ ដោយសារតែមានការប៉ះទង្គិចគ្នា រវាងអ្នកកាន់សាសនាព្រះពុទ្ធ នឹងពួក មូស្លីមរ៉ូហ៊ីងយ៉ាយ៉ាងខ្លាំងខ្លានោះ។ ស្ថានភាព សន្តិសុខនៅក្នុងតំបន់ គឺមិនអនុញ្ញាតឱ្យ​អង្គការសហប្រជាជាតិ ចែកចាយជំនួយ នោះទេ។

សារព័ត៌មាន Sputnik ចេញផ្សាយនៅ ថ្ងៃ​ទី៤ ខែកញ្ញា ឆ្នាំ២០១៧ បានឲ្យដឹងថា មន្រ្តី ការិយាល័យសម្របសម្រួលលំ នៅឋាន របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានប្រាប់ថា រដ្ឋាភិបាលមីយ៉ាន់ម៉ាបានបដិសេធគ្រប់ ភ្នាក់ងារ របស់ អង្គការសហប្រជាជាតិទាំង អស់ មិនត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់រដ្ឋរ៉ាឃីន ក្នុងពេលដែលកំពុងតែមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងក្រុមអ្នកកាន់ សាសនាអ៊ិស្លាមនឹង អ្នកកាន់ព្រះពុទ្ធសាស​នានោះទេ។

កាលពីសប្ដាហ៍មុនអ្នកបះបោរមូស្លីម ជនជាតិដើមភាគតិច រ៉ូហ៊ីងយ៉ា បានវាយ ប្រហារប៉ុស្តិ៍សន្តិសុខ នៅតំបន់រ៉ាឃីន ដែលការវាយប្រហារនេះ បានធ្វើឱ្យមាន​ការឆ្លើយតប យ៉ាងចាស់ដៃ ពីសំណាក់ អាជ្ញាធរ។ យោងតាមអង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) គឺមានជនភៀសខ្លួន រ៉ូហ៊ីងយ៉ាជាង ១៨.០០០នាក់ បានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដេស ចាប់តាំង ពីការប៉ះទង្គិចគ្នា រវាងជនជាតិភាគតិចនេះ បានផ្ទុះឡើង។

វិបត្តិពាក់ព័ន្ធនឹងអ្នកកាន់សាសនា អ៊ិស្លាម និងអំពើហិង្សាកើតឡើងជាង ១សប្តាហ៍នេះ គឺកាន់តែរាលដាលធំទៅៗ នៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ដែលសម្បូរទៅដោយប្រជាជនអ៊ិស្លាមរ៉ូហ៊ីងយ៉ារស់នៅ។ យោងតាមតួលេខរបស់អង្គការសហប្រជាជាតិ ក្នុងរយៈពេល១០ថ្ងៃចុង ក្រោយនេះ មានប្រជាជនរ៉ូហ៊ីងយ៉ា យ៉ាង ហោចណាស់ជិត៩ម៉ឺននាក់ បានភៀសខ្លួន ទៅកាន់ប្រទេសបង់ក្លាដែស។ សកម្មភាព បង្រ្កាបដោយហិង្សា ពីសំណាក់អាជ្ញាធរ មីយ៉ាន់ម៉ា ទៅលើប្រជាជនរ៉ូហ៊ីងយ៉ា បានធ្វើឲ្យប្រទេសអ៊ិស្លាមមួយចំនួន ចេញមករិះគន់លើរដ្ឋាភិបាលមីយ៉ាន់ម៉ា។

បន្តិចម្តងៗ ប្រជាជននៅតាមប្រទេស ដទៃ ជាពិសេសអ្នកកាន់សាសនាអ៊ិស្លាម បាននាំគ្នាចេញមុខមកតវ៉ា ឈឺឆ្អាលនឹង ការធ្វើទុក្ខបុកម្នេញ របស់អាជ្ញាធរមីយ៉ាន់ ម៉ា ទៅលើប្រជាជនរ៉ូហ៊ីងយ៉ា។ បញ្ហានេះ កំពុងតែរុញច្រានមីយ៉ាន់ម៉ា ឲ្យត្រូវប្រទេស អ៊ិស្លាមផ្សេងៗ ប្រកាន់ចិត្តស្អប់មីយ៉ាន់ម៉ាកាន់តែខ្លាំង។

កាលពីថ្ងៃអាទិត្យទី៣ ខែកញ្ញា សហ គមន៍អ្នកកាន់សាសនាអ៊ិស្លាម នៅរុស្ស៊ី មានមនុស្សជិត១ពាន់នាក់ បានមកជួប ជុំគ្នា នៅខាងមុខស្ថានទូតមីយ៉ាន់ម៉ា ក្នុង ក្រុងមូស្គូ ហើយនៅថ្ងៃចន្ទ ទី៤ ខែកញ្ញា នៅឯទីក្រុង Grozny រដ្ឋធានីឆេឆិននី ដែលជាប្រទេសអ៊ិស្លាមមួយ ក្នុងតំបន់កូ កាស ក៏មានបាតុកម្មមួយដ៏ធំ ក្រោមការ ដឹកនាំដោយផ្ទាល់ របស់មេដឹកនាំឆេឆិននី ឈ្មោះ Ramzan Kadyrov។ មេដឹកនាំ ឆេឆិននី រូបនេះបានស្រែកបរិហារថ្កោលទោសរដ្ឋាភិបាលមីយ៉ាន់ម៉ា ថាបានធ្វើអំពើ ប្រល័យពូជសាសន៍ ទៅលើក្រុមជនជាតិ អ៊ិស្លាមរ៉ូហ៊ីងយ៉ា ហើយបានទាមទារឲ្យ តុលាការអន្តរជាតិ ចាប់អ្នកទទួលខុសត្រូវក្នុងជួរកងទ័ព និងរដ្ឋាភិបាលមីយ៉ាន់ម៉ា មកទទួលទោសឲ្យបាន។

ជាការពិត ការដែលមេដឹកនាំឆេឆិននី ចេញមុខមកឈឺឆ្អាល រឿងជនជាតិរ៉ូហ៊ីង យ៉ានេះគឺត្រូវបានគេមើលឃើញថា ក៏ព្រោះ​ តែមេដឹកនាំឆេឆិននី ចង់ឆក់ឱកាស ដើម្បី បានចេញមុខ នៅលើឆាកអន្តរជាតិតែ ប៉ុណ្ណោះ។ តែយ៉ាងណា ហេតុការណ៍នេះ ក៏បានបង្ហាញឲ្យឃើញថា បញ្ហាជនជាតិ រ៉ូហ៊ីងយ៉ា ដែលមីយ៉ាន់ម៉ា កំពុងតែបង្កឡើង ត្រូវបានប្រទេសដទៃតាមដាន ជាពិសេស ប្រទេសអ៊ិស្លាម ហើយថាមិនត្រូវ គេអាច នឹងចងគ្នាជាក្រុម ដើម្បីជួយផ្តល់ប្រាក់ និងអាវុធ ឲ្យក្រុមរ៉ូហ៊ីងយ៉ា ដើម្បីតដៃនឹង អាជ្ញាធរមីយ៉ាន់ម៉ា ក៏ថាបាន។

យ៉ាងណាមិញ នាយករដ្ឋមន្ត្រីប្រទេសកួដហ្ស៊ីស្ថាន ដែលជាប្រទេសអ៊ិស្លាម​មួយដែរ ក៏ទើបតែបានសម្រេច លុបចោល ការប្រកួតបាល់ទាត់ រវាងក្រុមកីឡាករប្រទេស ខ្លួន នឹងក្រុមកីឡាករមីយ៉ាន់ម៉ា ក្នុងក្រប ខ័ណ្ឌជម្រុះពានរង្វាន់បាល់ទាត់អាស៊ី។

ដោយឡែក អង្គការក្រៅរដ្ឋាភិបាល មួយនៅប្រទេសម៉ាល់ត៍ ឈ្មោះ MAOS ដែលកន្លងមក តែងតែជួយសង្គ្រោះជន ភៀសខ្លួន មកពីទ្វីបអាហ្វ្រិក នៅក្នុង សមុទ្រម៉េឌីទែរ៉ាណេនោះ បានប្រកាសថា ពួកគេនឹងបញ្ជូនកប៉ាល់ ទៅកាន់មីយ៉ាន់ម៉ា ដើម្បីជួយសង្រ្គោះប្រជាជនរ៉ូហ៊ីងយ៉ា ដែល កំពុងត្រូវការជំនួយជាបន្ទាន់។ បើតាម តួលេខរបស់អង្គការសហប្រជាជាតិ ក្នុង រយៈពេល១០ថ្ងៃ ដែលមានផ្ទុះអំពើហិង្សានៅរដ្ឋរ៉ាឃីនរបស់មីយ៉ាន់ម៉ានេះ មានប្រជា ជនរ៉ូហ៊ីងយ៉ា យ៉ាងហោចណាស់ ៨ម៉ឺន ៧ពាន់នាក់ ដែលបានព្យាយាមភៀសខ្លួន តាមទូកឆ្លងទៅបង់ក្លាដេស។ មនុស្ស ២ម៉ឺននាក់ ភាគច្រើនជាស្ត្រីនិងកុមារ កំពុង ជាប់គាំងនៅតាមព្រំដែន ស្ថិតក្នុងស្ថានភាពដ៏លំបាកជាទីបំផុត។

ភាពតានតឹង ពាក់ព័ន្ធនឹងជនជាតិរ៉ូ ហ៊ីងយ៉ា កាន់សាសនាអិ៊ស្លាម កើតឡើងជាច្រើនឆ្នាំកន្លងមកនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយស្ថានភាពកាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីការប៉ះទង្គិចគ្នា រវាងកម្លាំងសន្តិសុខ នឹងក្រុមខ្មាន់កាំភ្លើង នៅមានវិវាទរវាងពលរដ្ឋកាន់សាសនា ​ ​ អិ៊ស្លាមនឹងពលរដ្ឋកាន់សាសនាព្រោះពុទ្ធ។ ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា នេះជាបញ្ហាប្រឈមមុខធំបំផុតរបស់រដ្ឋាភិបាល និងទីប្រឹក្សា រដ្ឋាភិបាលរបស់លោក ស្រីអ៊ុងសាន ស៊ូជី។

មកទល់ពេលនេះរដ្ឋាភិបាល មិនទាន់ មានដំណោះស្រាយសមស្រប ណាមួយ ដើម្បីបញ្ចប់ វិវាទ ជាមួយជនជាតិដើម រ៉ូហ៊ីងយ៉ានោះនៅឡើយ។ ក្រុមអ្នកឯក ទេស លើកឡើងថា ប្រសិនបើមិនមាន ដំណោះស្រាយសមស្របណាមួយនោះ ប្រទេសមីយ៉ាន់ម៉ា នឹងក្លាយជាប្រទេស សត្រូវរបស់អ្នកកាន់សាសនាអិ៊ស្លាម ហើយ ក្រុមភេរវកម្ម អ៊ិស្លាមជ្រុលនិយម អាចបើកការវាយប្រហារភេរវកម្មនៅមីយ៉ាន់ម៉ា៕ ម៉ែវ សាធី


ចែករំលែក៖