ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ ទីក្រុងភ្នំពេញ និងទីក្រុងហាណូយនៅតែបន្ដ កិច្ចសហប្រតិបត្ដការ លើគ្រប់វិស័យ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង ទីក្រុងភ្នំពេញ និងទីក្រុងហាណូយ ប្រទេសវៀតណាមនៅតែបន្ដ លើកិច្ចសហប្រតិបត្ដិការ គ្រប់វិស័យ ដោយសារការទំនាក់ ទំនង ដ៏ល្អរវាងទីក្រុងទាំងពី មានតាំងយូយាណាស់មកហើយបែបនេះ ទើធ្វើឲ្យការអភិវឌ្ឍ នៅរាជធានី មានការរីកចម្រើន យ៉ាងលឿន ។លោក ឃួង ស្រេង អនុប្រធានគណៈកម្មាធិការបក្ស ប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ខណៈ លោក ទទួលជូប សម្ដែងការគួរសម ជាមួយ គណៈ ប្រតិភូ ដឹកនាំដោយលោកហូអាង ត្រាំងហាយ HOANG TRUNG HAI សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនិងជាលេខាគណៈ កម្មាធិការបក្សរដ្ឋធានីហាណូយបានអញ្ជើញ នាព្រឹកថ្ងៃទី ០៩ កញ្ញា ឆ្នាំ២០១៧ នៅសាលារាជធានី ។

ក្នុងឱកាសនោះដែរមានចុះហត្ថលេខារវាងប្រធានមន្ទីរហិរញ្ញវត្ថុរដ្ឋធានីហាណូយជាមួយលោក ហួត ហៃ នាយករដ្ឋបាលរាជធានីភ្នំពេញ។នៅរសៀលថ្ងៃដដែលលោកហូអាង ត្រាំងហាយ HOANG TRUNG HAI សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនិងជាលេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយបានអញ្ជើញជួបសម្ដែងការគួរសមជាមួយសម្ដេចវិបុលសេនាភក្ដីសាយ ឈុំ ប្រធានព្រឹទ្ធសភា ជាអនុប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានៅវិមានព្រឹទ្ធសភា។

នៅម៉ោងជិត៥រសៀលថ្ងៃទី៩ កញ្ញា ដដែលនេះដែរ គណៈប្រតិភូបន្តជួបសម្ដែងការគួរសមជាមួយលោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនៅមន្ទីរបក្សរាជធានីភ្នំពេញ។នៅយប់ថ្ងៃដដែលគណៈកម្មាធិការបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញរៀបចំជប់លៀងជូនប្រតិភូលេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយដោយលោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនិងលោក ឃួង ស្រេង អនុប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនិងជាអភិបាលរាជធានីភ្នំពេញនៅសណ្ឋាគារសុខាត្រើយម្ខាង។

សូមបញ្ជាក់ថា៖ លោកហូអាង ត្រាំងហាយ HOANG TRUNG HAI សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនិងជាលេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយជាមេដឹកនាំវៀតណាមម្នាក់និងជាមនុស្សលំដាប់ទី៥បន្ទាប់ពីនាយករដ្ឋមន្ត្រីវៀតណាម។ នៅព្រឹកថ្ងៃទី១០ខែកញ្ញាគណៈប្រតិភូលេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយអញ្ជើញទៅដាក់កម្រងផ្កានៅស្ដូបមិត្តភាពកម្ពុជា វៀតណាម បន្ទាប់មកអញ្ជើញទស្សនៈកិច្ចនៅព្រះបរមរាជវាំង ព្រះវិហារព្រះកែវមរកត ទស្សនៈកិច្ចមហាវិថីហាណូយនិងនៅម៉ោងជិត១២ថ្ងៃត្រង់ថ្ងៃដដែលពិសាបាយនៅភោជនីយ៍ដ្ឋានពោធិចិនតុងនៅម៉ោងជិត៣រសៀលថ្ងៃទី១០ខែកញ្ញានេះគណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយដឹកនាំដោយលោកហូអាង ត្រាំងហាយ HOANG TRUNG HAI សមាជិកការិយាល័យនយិបាយនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនិងជាលេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយបានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ទៅកាន់រដ្ឋធានីហាណូយវិញ៕ សំរិត


ចែករំលែក៖