ខេត្តសៀមរាប៖ ចោរ២នាក់ប្ដីប្រពន្ធត្រូវបាន កម្លាំងនគរបាល ខេត្តសៀមរាប សហការជាមួយ នគរបាលសង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន ពីករណីលួច ទ្រព្យសម្បត្តិ ជនរងគ្រោះ ជាបុគ្គលោកក្រុមហ៊ុនសន្តិសុខឯកជន នៅភូមិ សង្កាត់ស្លក្រាម ក្រុងសៀមរាបកាលនៅថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ២០១៧ រួចរត់ទៅក្រុងភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ភ្នាក់ងារ កាសែតនរវត្ត នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៧ថា ដោយមានការសហការ ល្អពី កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានឃាត់ខ្លួន ជនសង្ស័យទាំង២ខាងលើបញ្ចូន មកខេត្តសៀមរាប ព្រមទាំងបាននិងដកហូតវត្ថុតាងដែលលួចបានប្រគល់ ឲ្យជនរងគ្រោះវិញ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ប្ដីប្រពន្ធបាន ប្រគល់ឲ្យកម្លាំង ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តសៀមរាបនៅរសៀលថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៧ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ប៊ុន រិទ្ធី