ព័ត៌មានទាន់ហេតុការណ៍៖

បារាំងអាចដើរតួនាទីយ៉ាងសំខាន់នៅក្នុងការស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិនៅកូរ៉េខាងជើង

ចែករំលែក៖

ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានស្នើដល់ប្រធានាធិបតីបារាំងលោក Emmanuel Macron ដើរតួនាទីដ៏សំខាន់ ក្នុងការចាប់ផ្តើមបើកឲ្យមានកិច្ចពិភាក្សាគ្នាជាថ្មី ស្តីអំពីប្រទេសកូរ៉េខាងជើង ក្រោយពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងនោះ។

លោក ស៊ី ជីនពីងបានប្រកាសថា “បញ្ហានុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ទី បំផុត អាចនឹងដោះស្រាយបាន តាមសន្តិ ភាពប៉ុណ្ណោះ។ ពេលនេះយើងអាចប្រឹក្សាយោបល់គ្នាស្វែងរកផ្លូវចេញមួយដ៏សមស្រប”។កន្លងមក ប្រទេសចិន ធ្លាប់រៀបចំឲ្យមានកិច្ចចរចាពិភក្សា៦ភាគី ស្តីអំពី ប្រទេសកុម្មុយនីស្តឯកោ កូរ៉េខាងជើង ដែលចូលរួមដោយប្រទេសជប៉ុន រុស្ស៊ី សហរដ្ឋអាមេរិក និងប្រទេសកូរ៉េទាំងពីរ ក្នុងឆ្នាំ២០០៨ ប៉ុន្តែមិនបានសម្រេច។

លោកស៊ី ជីនពីង និងលោកអេមម៉ានុយ អែល ម៉ាក្រុង បានជជែកគ្នាតាមទូរស័ព្ទ អំពីបញ្ហាកូរ៉េខាងជើង។ ប្រធានាធិបតីចិនបានសុំឲ្យប្រធានាធិបតីបារាំង ដើរតួនាទី ចូលរួមដោះស្រាយ កាត់បន្ថយភាពតាន តឹង។ បារាំងជាសមាជិកអចិន្ត្រៃយ៍ក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដូចចិនដែរ។ ចិនសង្ឃឹមថា បារាំងអាច ចូលរួមកាត់បន្ថយភាពតានតឹងស្ថាន ការណ៍កូរ៉េខាងជើង និងជំរុញឲ្យមានការ ពិភាក្សាឡើង។ សម្រាប់ចិន មានតែ ដំណោះស្រាយបែបសន្តិភាព តាមរយៈ ការចរចាបញ្ហាកូរ៉េទេ ទើបអាចដោះស្រាយស្ថានការណ៍បច្ចុប្បន្នបាន។

ក្នុងពេលជជែកគ្នាតាមទូរស័ព្ទ ថ្ងៃ ទី៨ខែកញ្ញា លោកស៊ី ជីនពីង និងប្រធានា ធិបតីបារាំង លោកម៉ាក្រុង មិនបានលើក និយាយពីទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងទេ។ ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែ កញ្ញា លោកស៊ី ជីនពីង និងប្រមុខដឹកនាំ អាល្លឺម៉ង់ លោកស្រីមែរគែល បានជជែកស្រុះស្រួលគ្នាគាំទ្រឲ្យពង្រឹងទណ្ឌកម្ម ប្រឆាំងកូរ៉េខាងជើង។ ប៉ុន្តែ មេដឺកនាំចិន និងអាល្លឹម៉ង់ក៏មិនភ្លេចលើកឡើងពី ដំណោះស្រាយតាមរយៈការចរចាដែរ។

ក្រោយក្រុងព្យុងយ៉ាងសាកល្បងគ្រាប់បែកអុីដ្រូហ្សែន កាលពីថ្ងៃអាទិត្យ កន្លង មក អាមេរិកបានចេញសំណើដាក់ទណ្ឌ កម្មថ្មី ទៅឲ្យអង្គការសហប្រជាជាតិអនុម័ត។ ជាសំណើទណ្ឌកម្មលើការលក់ប្រេងរបស់កូរ៉េខាងជើង និងការបង្កកទ្រព្យសម្បត្តិល ោកគឺម ជុងអ៊ុន។ បារាំងនិងអង់គ្លេសបានគាំទ្រសំណើអាមេរិក។ អាមេរិកចង់ឲ្យអង្គការសហប្រជាជាតិអនុម័តសំណើថ្មីនេះ តាំងពីថ្ងៃចន្ទ ទី៤ ខែកញ្ញាមកម្ល៉េះ។ ប៉ុន្តែ រុស្ស៊ីនិងចិនបានសង្កត់ធ្ងន់ឡើងវិញ ចំពោះ ដំណោះស្រាយតាមរយៈការចរចា។ សម្រាប់លោកពូទីន និងលោកស៊ី ជីនពីង ទណ្ឌកម្មថ្មីៗប្រឆាំងកូរ៉េខាងជើង មិនគ្រប់គ្រាន់នឹងជំរុញឲ្យកូរ៉េខាងជើងបញ្ចប់កម្ម វិធីនុយក្លេអ៊ែរទេ៕ ម៉ែវ សាធី

ប្រធានាធិបតីបារាំងលោក Emmanuel Macron


ចែករំលែក៖