ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ប្រភពចំណូលជាច្រើនពីអាហ្វ្រិកនិងធនធានធម្មជាតិជួយប្រទេសកូរ៉េខាងជើងសម្រេចក្តីស្រមៃផលិតបរមាណូ

ចែករំលែក៖

ទំនាក់ទំនងរវាងកូរ៉េខាងជើងនឹង បណ្តាប្រទេសនៅទ្វីបអាហ្វ្រិកមានប្រវត្តិតាំងពីជាង៥០ឆ្នាំកន្លងមក ហើយនៅ តែបន្តរក្សាបានយ៉ាងល្អ បើទោះបីកូរ៉េខាង ជើង រងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិក្តី។

នៅតំបន់ភាគខាងត្បូងទ្វីបអាហ្រ្វិក ទោះបីមានចម្ងាយពីទីក្រុងព្យុងយ៉ាងជាង១៣ពាន់គីឡូម៉ែត្រ ក៏ដោយក៏កូរ៉េខាងជើង បានសាងសង់ តំបន់ឧស្សាហកម្មយ៉ាង ប្រណីតនៅទីនោះ។ជាច្រើនឆ្នាំកន្លងមក កូរ៉េខាងជើងបានចាត់ទុកទ្វីបអាហ្វ្រិក ជា ប្រភពផ្តល់ប្រាក់យ៉ាង សំខាន់ ដល់កូរ៉េ ខាងជើង តាមរយៈការដេញថ្លៃសាងសង់ហេដ្ឋារចនាសម្ព័ន្ធនិងលក់អាវុធទៅកាន់ ទ្វីបអាហ្វ្រិក។បើទោះបីចិនជាដៃគូពាណិជ្ជកម្មធំរបស់កូរ៉េខាងជើងប៉ុន្តែប្រភពចំណូលពីទ្វីបអាហ្វ្រិកដើរតួនាទីយ៉ាងសំខាន់នៅ ក្នុងការអភិវឌ្ឍកម្មវិធីបរមាណូរបស់ប្រទេសនេះ។

កាលពីសប្តាហ៍កន្លងមក រដ្ឋមន្ត្រីការ បរទេសអាមេរិកលោក Rex Tillerson បានព្រមានថា បើប្រទេសណាមួយមាន សកម្មភាព រកសុី ឬមានទំនាក់ទំនងយោធាជាមួយកូរ៉េខាងជើង និង ត្រូវរងទណ្ឌកម្ម ។ អាមេរិកក៏បានស្នើឲ្យប្រទេសទាំងអស់កាត់ផ្តាច់ទំនាក់ទំនង សេដ្ឋកិច្ចជាមួយទីក្រុង ព្យុងយ៉ាង។

ប៉ុន្តែមន្ត្រីជាន់ខ្ពស់ប្រទេសណាមីបៀ បានចាត់ទុកកូរ៉េខាងជើង គឺជាប្រទេស មួយផ្សេង ជាសម្ពន្ធមិត្តយូរឆ្នាំ និងជាដៃ ​គូអភិវឌ្ឍន៍ដែលគួរឲ្យទុកចិត្តបំផុត ។ ចាប់តាំងពីឆ្នាំ១៩៦០ មកកូរ៉េខាងជើង បានជួយដល់ទ្វីបអាហ្វ្រិក ក្នុងការប្រឆាំង នឹងអាណានិគម អឺរ៉ុប ។ទំនាក់ទំនងនយោបាយរវាងកូរ៉េខាងជើងនឹងអាហ្រិ្វកបាន ក្លាយទៅជាទំនាក់ទំនង សេដ្ឋកិច្ចយ៉ាងជិត ស្និទ្ធបំផុត។

លោក Frans Kapofi រដ្ឋមន្ត្រីការពារ ជាតិ ណាមីបៀ បានបញ្ជាក់ថា«យើងបាន ពឹងផ្អែក កូរ៉េខាងជើងដើម្បីអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ »។

តាមការស្រាវជ្រាវរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថានៅក្នុងឆ្នាំនេះ កូរ៉េខាងជើង បានបញ្ជូនសម្ភារ អេឡិច ត្រូនិកទៅកាន់ អេរីត្រៀ បញ្ជូនអាវុធស្វ័យ ប្រវត្តិ ទៅកាន់កុងហ្គោ បញ្ជូនអាវុធសម្រាប់ហ្វឹកហាត់ទៅកាន់ អង់ហ្គោឡានិង អ៊ូហ្គង់ ដា ។តាមរបាយការណ៍ កូរ៉េខាងជើងបានលក់អាវុធគ្រាប់ប្រភេទទៅកាន់អាហ្វ្រិក ទាំងបរិមាណនិងប្រភេទអាវុធជាច្រើន។

លោក Yoweri ប្រធានាធិបតី អ៊ូហ្គង់ដា បានបញ្ជាក់ថា លោកបានស្គាល់ រាប់អាន អតីតមេដឹកនាំកូរ៉េខាងជើង គីម អីុលស៊ុង ហើយតែងតែធ្វើទស្សនកិច្ចទៅកាន់ទីនោះជាញឹកញាប់។ ចំណែកប្រធានាធិបតី ហ្សុីមបាវ៉េ លោក Robert Mugabe ធ្លាប់ បានផ្ញើ សត្វរមាស ២ក្បាល ធ្វើជាកាដូឲ្យមេដឹកនាំកូរ៉េខាងជើងកាលពីឆ្នាំ១៩៨០ ។ សត្វរមាសនោះក៏បានងាប់ ដោយសារតែអាកាសធាតុនិងការដឹកជញ្ជូនផ្លូវឆ្ងាយ។ នៅក្នុងប្រទេសមូ៉ហ្សំបុិក ក្នុងទីក្រុង ម៉ាប៉ូទី មានមហាវិថីមួយដាក់ឈ្មោះគីម អុីលស៊ុង អតីតមេដឹកនាំកូរ៉េខាងជើង។

ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប្រទេសនៅអាហ្វ្រិក បានបន្តរក្សាទំនាក់ ទំនងជាមួយកូរ៉េខាងជើង បើទោះបីអាមេរិកជាអ្នកផ្តល់ជំនួយច្រើនបំផុតដល់ទ្វីបអាហ្វ្រិកក្តី។

លោក Andrea Berge អ្នកឯកទេសស្តី ពីកូរ៉េខាងជើង នៅមជ្ឈមណ្ឌល Middlebury បានបញ្ជាក់ថា «ទំនាក់ទំនងរបស់ ទីក្រុងព្យុងយ៉ាង និងប្រទេស ទ្វីបអាហ្វ្រិក បានបង្ហាញយ៉ាងច្បាស់ថា កូរ៉េខាងជើង នៅមានប្រទេសជាមិត្តយ៉ាងច្រើន មិន ស្ថិតនៅឯកោនោះទេ។ ទំនាក់ទំនងនោះគឺជាប្រភពផ្តល់ប្រាក់ យ៉ាងសំខាន់សម្រាប់ កូរ៉េខាងជើង តាមរយៈក្រុមហ៊ុនរបស់កូរ៉េខាងជើងនៅទីនោះ»។

តាមសារព័ត៌មាន វ៉ាសុីនតោនប៉ុស្តិ៍ បានផ្សាយថា រដ្ឋាភិបាល ណាមីបៀ បានចំណាយប្រាក់ដល់ទៅ១០០លានដុល្លារ សម្រាប់គម្រោង របស់កូរ៉េខាងជើង ដល់ឆ្នាំ២០២០។ បើទោះបីប្រាក់ទាំងនោះ មានចំនួនតិច បើប្រៀបធៀបនឹងទំនិញ នាំទៅកាន់ចិនដែលមានទឹកប្រាក់ដល់
ទៅ៣ពាន់លានដុល្លារ អាមេរិក។

ក្រៅពីសាងសង់ ប្រទេសណាមីបៀ ក៏បានរកសុីជាមួយក្រុមហ៊ុនកូរ៉េខាងជើង មានឈ្មោះថា Mansudae ដែលជារោងច័ក្រ ផលិតគ្រាប់ ។ក្រុមហ៊ុនខាងលើគឺជាក្រុមហ៊ុនធំបំផុតរបស់កូរ៉េខាងជើងនៅក្នុង ប្រទេស។

បើទោះបី មានទំនាក់ទំនងសេដ្ឋកិច្ច ល្អ តែបើពឹងផ្អែកក្នុងវិស័យខាងលើតែមួយ គត់ ទីក្រុងព្យុងយ៉ាងមិនអាចផលិតអាវុធ បរមាណូនិងមីស៊ីល បានឡើយដែលត្រូវ ចំណាយប្រាក់ រាប់រយពាន់លានដុល្លារ ។ ទាំងនោះហើយ បានជាអ្នកឯកទេសបញ្ជាក់ថាកូរ៉េខាងជើង នៅមានធនធានធម្មជាតិជាច្រើនទៀតជាប្រភពចំណូលដ៏សំខាន់ បំផុត។

សារព័ត៌មាន The Guardian បានដកស្រង់សម្តីអ្នកឯកទេសវិភាគរបស់កូរ៉េខាងត្បូងមកបញ្ជាក់ថា នៅក្រោមភ្នំរបស់កូរ៉េ ខាងជើងមានប្រភពរ៉ែធម្មជាតិជាច្រើនក្នុងនោះមានរ៉ែមាសជាដើម។ ធនធានរ៉ែរបស់កូរ៉េខាងជើងឈរលំដាប់ទី២លើពិភពលោកបន្ទាប់ពីចិន។ ក្រៅពីនេះនៅមានរ៉ែ vonfram ឈរលំដាប់ទី៦លើពិភពលោក។ កូរ៉េខាងជើងមានធនធានរ៉ែដែលមានតម្លៃច្រើនជាងគេបំផុត។

គេហទំព័រ The Asahi Shimbun បាន ផ្សាយថា កូរ៉េខាងជើង អាចសាកល្បង គ្រាប់បែកបរមាណូជាលើកទី៦នៅពេលខាងមុខ។ បច្ចុប្បន្នកូរ៉េខាងជើងមានសកម្មភាពនៅទីតាំងសាកល្បងបរមាណូបង្កការមន្ទិលសង្ស័យថាប្រទេសនេះកំពុងតែងត្រៀមសាកល្បងបរមាណូ។

កូរ៉េខាងជើងមិនបានប្រកាសពីតម្លៃនៃធនធានធម្មជាតិដែលខ្លួនមាននោះឡើយ ប៉ុន្តែក្រុមហ៊ុនកូរ៉េខាងត្បូង Korea Resources កាលពីឆ្នាំ២០១២ បានប៉ាន់ ប្រមាណថាធនធានធម្មជាតិរបស់កូរ៉េខាងជើងមានតម្លៃប្រមាណ៦០០០ពាន់លានដុល្លារ។ ក្នុងពេលនេះដែរមជ្ឈមណ្ឌលស្រាវជ្រាវពីធនធានធម្មជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា ធនធានរ៉ែនៅកូរ៉េខាងជើង មានតម្លៃដល់ទៅ ១០.០០០ពាន់លាន ដុល្លារ គឺច្រើនជាងកូរ៉េខាងត្បូងដល់ទៅ ២០ដង។

ក្រៅពីឃ្លាំងទ្រព្យធម្មជាតិដ៏ច្រើនមហាសាលនោះ កូរ៉េខាងជើងនៅមានសកម្មភាពគេចពីការដាក់ទណ្ឌកម្មរបស់អាមេរិក និងសហគមន៍អន្តរជាតិ ដូចជាការលក់ អាវុធ បញ្ជូនពលករទៅក្រៅប្រទេសរហូតដល់ការបើកភោជនីយដ្ឋាននៅក្រៅប្រទេស ជាដើម។ តាមរបាយការណ៍របស់មជ្ឈ មណ្ឌលស្រាវជ្រាវពីយុទ្ធសាស្ត្រការពារ ជាតិ «C4ADS»បានឲ្យដឹងថា កាលពីឆ្នាំ ២០១៦ អេហ្សុីបចាប់បាននាវាដឹកទំនិញ កូរ៉េខាងជើងឆ្លងកាត់ព្រែក ស៊ុយអេ។ នៅ ពេលត្រួត ពិនិត្យគេបានរកឃើញគ្រាប់បែកប្រឆាំងរថក្រោះរហូតដល់៣០ពាន់គ្រាប់ប្រភេទ RPG -7 និងអាវុធជាច្រើនផ្សេង ទៀត។

ក្រៅពីនេះ កូរ៉េខាងជើងនៅមានក្រុមហ៊ុនឯកជនជាច្រើនដែលបានជួយដល់ កូរ៉េខាងជើង ក្នុងនោះមានក្រុមហ៊ុនចិន មានក្រុមហ៊ុនដឹកជញ្ជូន និងធនាគារជា ដើម ដែលបានជួយឲ្យប្រទេសនេះគេចពីការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ៕ ម៉ែវ សាធី


ចែករំលែក៖