ព័ត៌មានទាន់ហេតុការណ៍៖

រញ្ជួយដីទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរយៈពេល ១០០ឆ្នាំកន្លងមកនៅមិុចស៊ីកូស្លាប់កើនឡើង៦១នាក់

ចែករំលែក៖

មកទល់ពេលនេះមានអ្នកស្លាប់ដោយគ្រោះរញ្ជួយដីទ្រង់ទ្រាយធំបំផុត ក្នុងប្រទេស មិុចស៊ីកូ មិនធ្លាប់មានរយៈពេល ១០០ឆ្នាំកន្លងមកធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់៦១នាក់ និងអ្នករងរបួសរាប់រយនាក់ទៀត។ កម្លាំងជួយសង្គ្រោះបាន ប្រជែងនឹងពេល វេលា ដើម្បីស្វែងរកពលរដ្ឋកប់ក្រោមគំនរអគារបាក់បែក។

ការរញ្ជួយដីនេះមានកម្រិត៨,២រិុចទ័រ នៅតំបន់ឆ្នេរសមុទ្រ ភាគខាងត្បូង មិុច ស៊ីកូ នៅវេលាម៉ោង១១និង ៤៩នាទីយប់ ថ្ងៃទី៧ ខែកញ្ញា (ម៉ោងក្នុងតំបន់) ។ ទីតាំងរញ្ជួយដីស្ថិតនៅតំបន់សមុទ្រ ក្នុងស្រុក Tonala រដ្ឋ Chiapas មានចម្ងាយពីដីគោកប្រមាណ១០០គីឡូម៉ែត្រ ។

ប្រធានាធិបតីមិុចស៊ីកូ លោក Enrique Pena Nieto បានបញ្ជាក់ថា«នេះជាការ រញ្ជួយដី ទ្រង់ទ្រាយធំ (ទាំងបរិវេណ និង កម្លាំង) មិនធ្លាប់មានរយៈពេល១០០ឆ្នាំ កន្លងមក។

ក្រុមអ្នកឯកទេសស្តីពីគ្រោះធម្មជាតិ រញ្ជួយដីរបស់អាមេរិក USGS បានឲ្យ ដឹងថា ការរញ្ជួយដីមានកម្រិត៨,១រិុចទ័រ ស្មើនឹងការរញ្ជួយដីកាលពីឆ្នាំ១៩៨៥ នៅរដ្ឋធានីមិុចស៊ីកូ សម្លាប់មនុស្ស ១មឺុន នាក់៕ ម៉ែវ សាធី


ចែករំលែក៖