ព័ត៌មានទាន់ហេតុការណ៍៖

ចិនចាប់ផ្តើមដំណើរការរថភ្លើងឆ្លងទ្វីបទៅកាន់អឺរ៉ុប

ចែករំលែក៖

ការដាក់ឲ្យដំណើរការរថភ្លើងដឹកទំនិញឆ្លងទ្វីប ពីប្រទេសចិន ទៅកាន់តំបន់អឺរ៉ុប គឺជាជោគជ័យមួយយ៉ាងធំធេងរបស់ចិន ដោយការនាំចេញទំនិញជាច្រើនរបស់ចិន ទៅកាន់អឺរ៉ុប បានយ៉ាងឆាប់រហ័សជាងការ ដឹកជញ្ជូនតាមផ្លូវទឹក។

នេះជាជំហានទីមួយ របស់ចិន ហើយនៅពេលដ៏ខ្លីខាងមុខនឹងមានរថភ្លើងដឹក អ្នកដំណើរ របស់ចិននៅជុំវិញពិភពលោក ពិសេសគឺតំបន់អឺរ៉ុប។ ចិន មានពលរដ្ឋ រស់នៅក្រៅប្រទេស ច្រើនជាងគេបង្អស់លើ ពិភពលោក ដែលមានតម្រូវការធ្វើដំណើរទៅកាន់ប្រទេសចិន ជាច្រើនក្នុងមួយឆ្នាំៗ ជាពិសេសរដូវបុណ្យចូលឆ្នាំចិន ។ ក្រៅ ពីនេះនៅមាន អ្នកទេសចរអឺរ៉ុបទៅកាន់ ប្រទេស ចិន ទៀត នៅពេលដែលចិន ចាប់ផ្តើមដំណើរការរថភ្លើងដឹកអ្នកដំណើរល្បឿនលឿន ពីចិន ទៅអឺរ៉ុប និង ពីអឺរ៉ុប មកចិន ។

តាមការចេញផ្សាយពីគេហទំព័រ china mail នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នេះថា រថភ្លើងដឹកទំនិញ បានអណ្តែតចេញ ពីស្ថានីយរថភ្លើង មួយនៅក្នុងទីក្រុង សេន យ៉ាង នៅក្នុងខេត្តឡៅនីង ភាគឦសាន ប្រទេសចិន ចាប់ផ្តើមដំណើរការឆ្ពោះ ទៅទីក្រុង Duisburg ប្រទេសអាល្លឺម៉ង់ ហើយវាជាការ ចាប់ផ្តើមនៃផ្លូវរថភ្លើង ដឹកទំនិញថ្មីមួយ ដែលមានចម្ងាយជាង ៩,៣០០ គីឡូម៉ែត្រ។

រថភ្លើងនេះនឹងឆ្លងកាត់ម៉ុងហ្គោលី ប្រទេសរុស្ស៊ី និងប្រទេសប៉ូឡូញ ការ ធ្វើដំណើរតែមួយគត់ចំណាយពេល ១៧ថ្ងៃ ដោយគិតពេលវេលាសម្រាប់ ការធ្វើដំណើរកាត់សមុទ្រទៀត។ រថភ្លើង ២នឹងចាកចេញពីទីក្រុង សេន យ៉ាង ទៅ Duisburg រៀងរាល់សប្តាហ៍ ចំពោះទំនិញ លើរថភ្លើង រួមមានផលិតផល ឧស្សាហ កម្មពីសេន យ៉ាងក៏ដូចជាទំនិញពី ប្រទេសជប៉ុន និងកូរ៉េខាងត្បូង។

សេវាកម្មនេះមានគោល បំណងជំរុញ ពាណិជ្ជកម្ម រវាងមជ្ឈមណ្ឌលសេដ្ឋ កិច្ចសេន យ៉ាង នៅភាគឦសាន ប្រទេស ចិន នឹងអឺរ៉ុប។ ចាប់ពីថ្ងៃទី១៣ ខែឧសភាឆ្នាំនេះនៅពេលដែលរថភ្លើងដឹកទំនិញចិន – អឺរ៉ុបទី ១០០០បានចាកចេញពីប្រទេស ចិន ខណៈប្រទេសនេះមានផ្លូវរថភ្លើងដឹក ទំនិញចិន – អឺរ៉ុបចំនួន៥១ ដោយរថភ្លើងមក ពី២៨ ទីក្រុងរបស់ចិនដែលធ្វើដំណើរទៅកាន់ទីក្រុងចំនួន២៩ នៅក្នុង១១ ប្រទេស នៅទ្វីបអឺរ៉ុប ៕ ម៉ែវ សាធី


ចែករំលែក៖