ព័ត៌មានទាន់ហេតុការណ៍៖

Real Madridប្រកាសប្រធានក្រុមចំនួន៤នាក់សម្រាប់រដូវកាលថ្មី

ចែករំលែក៖

ក្លិបយក្សរបស់អេស្ប៉ាញ Real Madrid បានប្រកាសប្រធានក្រុម ចំនួន៤នាក់ដើម្បីដឹកនាំក្រុមក្នុងយុទ្ធនាការណ៏ដណ្តើមជើងឯក រដូវកាលថ្មីនេះ។

ខ្សែការពារអេស្ប៉ាញ Sergio Ramos នៅតែមានតួនាទីជាប្រធាន ក្រុមផ្លូវការរបស់ក្លិប ប៉ុន្តែកីឡាករនេះតែងតែជាប់បំរាមជាញឹកញាប់ ទើបធ្វើឲ្យក្លិប Real Madrid ជ្រើសរើសយកកីឡាករ៣ រូបទៀតដើម្បីចែករំលែកទទួលខុសត្រូវ ក្នុងតំណែងជាប្រធានក្រុម។

ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Cristiano Ronaldo នឹងកាន់តំណែងប្រធាន ក្រុមប្រសិនបើ Sergio Ramos អវត្តមាន។ ប្រសិនបើអ្នកទាំងពីរនេះមិនអាចលេងបាន ខ្សែការពារប្រេស៊ីល Marcelo នឹងទទួលបន្ទុកជាប្រធានក្រុមបន្ទាប់។

ហើយប្រសិនបើក្នុងករណីពិសេសមែនទែនដែល Ramos, Ronaldo និង Marcelo មិនអាចចូលលេងទាំង៣ នោះខ្សែប្រយុទ្ធបារាំង Karim Benzema នឹងដឹកនាំក្រុមរបស់ពួកគេប្រកួតនៅលើទីលាន ៕ ដេវីត


ចែករំលែក៖