ជប៉ុនជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលទទួលរងការវាយប្រហារ ដោយគ្រាប់បែកបរមាណូនៅក្នុងសម័យ សង្គ្រាមលោកលើកទីពីរ នៅទីក្រុងហីុរ៉ូស៊ី ម៉ានិង ណាហ្គាសាគី ពីសំណាក់អាមេរិក ។ នៅពេលនេះ កូរ៉េខាងជើង ក៏បានព្រមាន ដល់ជប៉ុន ថានឹងប្រើប្រាស់បរមាណូដើម្បីកម្ទេចប្រទេស(ព្រះអាទិត្យរះ)មួយនេះ។ ការប្រកាសរបស់កូរ៉េខាងជើងបានធ្វើឲ្យស្ថានភាពកាន់តែតានតឹងមួយកម្រិតទៀត។
លើកនេះរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានចោទប្រកាន់ទីក្រុងតូក្យូថា «លោត តាម ចង្វាក់ភ្លេងរបស់អាមេរិក» ហើយ ព្រមានប្រទេសនេះ ពីការវាយប្រហារយ៉ាងខ្លាំងពីកូរ៉េខាងជើង ។ ការប្រកាសគំរាម បែបនេះកើតឡើង ក្រោយពេលដែល ទី ក្រុងព្យុងយ៉ាងបានសាកល្បងមីស៊ីលឆ្លងទ្វីប ហោះកាត់ទឹកដីជប៉ុនជាលើកទីពីរ ពេលក្នុងរយៈ ជាងកន្លះខែប៉ុណ្ណោះ។
សារព័ត៌មានកូរ៉េខាងជើងបានផ្សាយ ថា ទីក្រុងព្យុងយ៉ាងនឹងប្រើប្រាស់បរមាណូ Juche ផលិតដោយខ្លួនឯងដើម្បីកម្ទេចកោះចំនួន៤របស់ជប៉ុន លុបជប៉ុនចេញ មិនឲ្យមានវត្តមាននៅក្បែរកូរ៉េខាងជើងទៀតឡើយ។ មន្ត្រីកូរ៉េខាងជើង បាន បញ្ជាក់ថា មានការវាយប្រហារដោយពិត ប្រាកដ ទើបធ្វើឲ្យពួកគេភ្ញាក់ខ្លួន ក្រោយពីយើងបានបាញ់មីស៊ីលឆ្លងទ្វីបហោះកាត់ទឹកដីជប៉ុន។
ឆ្លើយតបនឹងការគំរាមកំហែងខាងលើ លោក Yoshihide Suga អ្នកនាំពាក្យ រដ្ឋា ភិបាលជប៉ុនបានបញ្ជាក់ថា ការគំរាម កំហែងរបស់កូរ៉េខាងជើង គឺជាការឌឺដងគួរ ឲ្យបារម្ភ។ កាលពីថ្ងៃទី២៩ ខែសីហា កូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីបមួយគ្រាប់ហោះកាត់ប្រទេសជប៉ុន ហើយទីក្រុងព្យុងយ៉ាងចាត់ទុកថានោះជាការតបតទៅនឹងសកម្មភាពធ្វើសមយុទ្ធរបស់អាមេរិកនិង កូរ៉េខាងត្បូង។មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចាត់ទុកថា ការសាកល្បង មីស៊ីលនៅថ្ងៃទី១៥ខែកញ្ញានេះ គឺជាការ ត្រៀមលក្ខណៈដ៏មានន័យ មុនពេលវាយ ប្រហារ កោះ Guam របស់អាមេរិក ។
នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ បានចាត់ទុកការបាញ់មីស៊ីលរបស់ កូរ៉េខាងជើង គឺជាការគំរាមកំហែងមិនអាចទទួលយកបានឡើយ។ ក្នុងពេលជាមួយគ្នានេះប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានប្រកាសថា នៅគ្រប់ជម្រើស សម្រាប់ទប់ទល់ជាមួយកូរ៉េខាងជើង ត្រូវបានត្រៀមលក្ខណៈ។
កូរ៉េខាងជើងបានថ្កោលទោសការ សម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានអនុម័តដាក់ ទណ្ឌកម្មមកលើកូរ៉េខាងជើង។ អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបញ្ជាក់ថា«កម្លាំងទាហាន ប្រជាជនកូរ៉េខាងជើង ចង់ឲ្យអាមេរិកដែលជាមេខ្លោង នៅពីក្រោយសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ត្រូវ វាយរហូតដល់ងាប់ ដោយសារត ែឆ្កែឆ្កួតមួយក្បាល សមតែត្រូវស៊ីដំបង បែបនេះ។ នេះជាពេលវេលាដែលកូរ៉េខាងជើងត្រូវកម្ទេចពួកឈ្លាន ប្រែក្លាយអាមេរិក ឲ្យទៅជាផេះ។
ជាមួយគ្នានេះប្រទេសផ្ដាច់ការ កូរ៉េ ខាងជើង នៅថ្ងៃទី១៥ខែកញ្ញា នេះ បាន ព្រមានចាត់វិធានការរឹងមាំប្រឆាំងនឹង មហាអំណាចពិភពលោក សហរដ្ឋអាមេរិក នៅក្នុងការព្រមានរយៈពេលប៉ុន្មានម៉ោងក្រោយ បន្ទាប់ពីការបាញ់មីស៊ីលឆ្លងកាត់ដែនអាកាសរបស់ប្រទេស ជប៉ុនជាថ្មីនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។
ប្រទេសផ្ដាច់ការកូរ៉េខាងជើង ក្រោម ការដឹកនាំរបស់លោក គីម ជុងអ៊ុន បាន បាញ់មីស៊ីលឆ្លងទ្វីប ចេញពីទីក្រុងព្យុង យ៉ាង កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ដោយខ្លួនបានបង្ហាញពីការបាញ់បង្ហោះលើកទី១ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានដាក់ទណ្ឌកម្មថ្មីទៅលើរបបផ្ដាច់ការមួយនេះកាលពីថ្ងៃ ចន្ទ។
លោក Rodong Sinmun អ្នកនាំពាក្យ របស់គណបក្សកាន់ អំណាចរបស់កូរ៉េខាង ជើង បានលើកឡើងនៅក្នុងសេចក្តីអត្ថាធិប្បាយមួយថា “ប្រសិនបើសហរដ្ឋអាមេរិក នៅតែបន្តដើរលើវិញ្ញាសាបច្ចុប្បន្ន យើង នឹងចាត់វិធានការខ្លាំងក្លាសម្រាប់ការពារ ខ្លួន។ សហរដ្ឋអាមេរិកគួរតែប្រឈមមុខទៅនឹងការពិតដ៏អាក្រក់ និងធ្វើការសម្រេចចិត្តបោះបង់ចោលគោល នយោបាយអរិ ភាពរបស់ខ្លួន ចំពោះក្រុងព្យុង យ៉ាង ហើយគួរតែធ្វើការសម្រេចចិត្ត ប្រកប ដោយមធ្យោបាយ ដើម្បីដកខ្លួនចេញពី បញ្ហា នៅឧបទ្វីបកូរ៉េ” ។
អ្នកឯកទេស អាមេរិកបានបញ្ជាក់ថា ភាពជោគជ័យនៅក្នុងកម្មវិធីអាវុធរបស់ កូរ៉េខាងជើង គឺមានការចូលរួមពីប្រទេស មហាអំណាចយោធា ២ គឺចិននិងរុស្ស៊ី ដោយរុស្ស៊ី ជាអ្នកផ្តល់បច្ចេកវិទ្យាមីស៊ីលនិងបរមាណូចំណែកចិនគឺជាអ្នកផ្តល់ហិរញ្ញវត្ថ ជួយដល់កូរ៉េខាងជើង សម្រេចគោលដៅ ប្រឆាំងអាមេរិក ។ នៅពេលនេះចិននិងរុស្ស៊ី បានចាត់ទុក កូរ៉េខាងជើង ជាកម្លាំង បរមាណូជួរមុខ ក្នុងការប្រឆាំងនឹងមហា អំណាចអាមេរិក ដោយបើកចំហ។
ចំណុចទាំងនោះហើយបានជា រដ្ឋមន្ត្រី ការបរទេសអាមេរិកលោក Rex Tillerson បានអំពាវនាវឲ្យគ្រប់ប្រទេសទាំងអស់រួមទាំងមហាអំណាចចិន និងរុស្ស៊ីផង ដើម្បី បង្កើនការគាបសង្កត់លើ ប្រទេសផ្ដាច់ ការកូរ៉េខាងជើង បន្ទាប់ពីការបាញ់មីស៊ីល ចុងក្រោយ របស់ខ្លួននេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៧។
គ្រាប់មីស៊ីលនេះត្រូវបានបាញ់បង្ហោះ ដោយបានហោះនៅលើដែនអាកាស ប្រទេសជប៉ុនជាថ្មីម្ដងទៀត ចូលទៅក្នុង មហាសមុទ្រ ប៉ាស៊ីហ្វិក ភាគខាងលិច ដែលជាការបង្កហេតុចុងក្រោយបំផុត ដោយទីក្រុងព្យុងយ៉ាង នៅក្នុងនោះដែរ លោក Tillerson បានឲ្យដឹង នៅក្នុង សេចក្តីថ្លែងការណ៍មួយ ដែលសំដៅទៅ ដល់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង អ៊ុន ថា “យើងអំពាវនាវឲ្យគ្រប់ប្រទេស ទាំងអស់ចាត់វិធានការថ្មី ប្រឆាំងនឹងរបប លោក គីម” ។
លោកបានបន្ថែមថា ប្រទេសចិន ជា អ្នកផ្គត់ផ្គង់ដល់ប្រទេស កូរ៉េខាងជើងជា មួយប្រេងភាគច្រើនរបស់ខ្លួន ហើយ ប្រទេសរុស្ស៊ី គឺជានិយោជកធំបំផុតនៃពលកម្មដោយបង្ខំរបស់កូរ៉េខាងជើងផងដែរ ដូចនេះប្រទេសចិន និងរុស្ស៊ី ត្រូវតែបង្ហាញពីការមិនអត់ឱនចំពោះការបាញ់មីស៊ីល ដោយត្រូវចាត់វិធានការផ្ទាល់របស់ពួកគេ៕ ម៉ែវ សាធី