ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារភេរវកម្មផ្ទួនៗគ្នាស្លាប់និងរបួសជិត២០០នាក់

ចែករំលែក៖

ក្រុមភេរវកម្ម IS នៅក្នុងប្រទេសអីុរ៉ាក់ កំពុងតែបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋអីុរ៉ាក់ ដោយក្រុមនេះបានបាត់បង់ទីតាំងគ្រប់គ្រងបែកខ្ញែកលាក់ខ្លួននៅគ្រប់ទិសទីបន្លំជាមួយពលរដ្ឋបង្កើនការវាយប្រហារ អត្តឃាតតាមបែប(ចចកឯកា) គឺវាយ ប្រហារដោយឡើងគម្រោងម្នាក់ឯង ។

សារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ថា ក្រុមភេរវកម្មបានបើកការវាយប្រហារបណ្តាលឲ្យមាន មនុស្សរហូតដល់ទៅ ៨៣នាក់ បានស្លាប់ បាត់បង់ជីវិត និង៩៣នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍ វាយប្រហារ ដោយបំផ្ទុះគ្រាប់ និងបាញ់រះ ដោយកាំភ្លើងយន្ដ ស្ថិតនៅជិតទីក្រុងណា ស្រីយ៉ា ខេត្តឌីហា តំបន់ភាគខាងជើង ប្រទេសអុីរ៉ាក់។

ប្រភពព័ត៌មានដដែលបានបន្ដទៀតថា ចំនួនអ្នកស្លាប់ និងរងរបួសចុងក្រោយ ពីការបំផ្ទុះគ្រាប់បែកក្នុងរថយន្ដ និងការ វាយប្រហារ ដោយកាំភ្លើងយន្ដ បានកើន ឡើងដល់ ៨៣នាក់ និង៩៣នាក់របួស ហើយក្នុងចំណោមអ្នករងរបួស ភាគច្រើន កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលអាច បង្កឲ្យចំនួនអ្នកស្លាប់ បន្ដកើនឡើងទៀត។

មិនថានៅក្នុងប្រទេសអីុរ៉ាក់ឬសីុរីនោះឡើយក្រុមភេរវកម្មបានបង្កើនការវាយ ប្រហារនៅគ្រប់ទិសទី ក្នុងនោះមានទាំង រុស្ស៊ីផងដែរ ដែលបានចូលរួមជាមួយ ស៊ីរីវាយប្រហារទៅលើក្រុម IS ធ្វើឲ្យពួក គេត្រូវបរាជ័យ។ កន្លងមករុស្ស៊ីបានជម្លៀសពលរដ្ឋរាប់មឺុននាក់ ចេញពីសាលារៀន ផ្សារទំនើបនិងស្ថានីយរថភ្លើង ក្រោយរងការគំរាមវាយប្រហារអត្តឃាត៕ ម៉ែវ សាធី


ចែករំលែក៖