កូរ៉េខាងត្បូងនៅថ្ងៃទី១៤ខែកញ្ញាបានប្រកាសថា អាចនឹងផ្តល់ជំនួយគិតជាទឹកប្រាក់៨លានដុល្លារ ដល់ កូរ៉េខាងជើង តាមរយៈអង្គការអន្តរជាតិ ដើម្បីជំរុញឲ្យ មានទំនាក់ទំនង ប្រទេសទាំងពីរ បើទោះ បីមានវិវាទផ្នែកនយោបាយ តឹងតែងក្តី។
សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងឯកភាពជាតិ កូរ៉េខាងត្បូង បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងសេអ៊ូលបានឡើងគម្រោង ជួបពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការ កូរ៉េ ទាំងពីរនៅថ្ងៃទី២១ខែកញ្ញា ដើម្បីសម្រេច ថាតើ ត្រូវផ្តល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើងដែរឬទេ?
កន្លងមករដ្ឋាភិបាលទីក្រុងសេអូ៊លបាន ផ្អាកផ្តល់ជំនួយមនុស្សធម៌ដល់ទីក្រុងព្យុងយ៉ាង ដោយសារតែការដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ ក្រោយការ សាកល្បង បរមាណូកាលពីឆ្នាំ២០១៦។
ប្រសិនបើ សំណើផ្តល់ជំនួយត្រូវបាន អនុម័តនោះ គឺជាជំនួយមនុស្សធម៌លើក ទីមួយ ដែលរដ្ឋាភិបាលទីក្រុងសេអូ៊ល ក្រោមការដឹកនាំរបស់ លោក Moon Jae in ក្រោយពេលផ្អាកជិត២ឆ្នាំកន្លងមក។
តាមគម្រោង ទីក្រុងសេអូ៊ល នឹងផ្តល់ ជំនួយជាទឹកប្រាក់៤,៥លានដុល្លារ សម្រាប់គម្រោង ជួយដល់ស្ត្រីមានផ្ទៃពោះ និងទារក តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក( WFP) និងទឹកប្រាក់៣,៥លាន ដុល្លារ តាមរយៈមូលនិធិកុមារអន្តរជាតិ UNICEF។
មន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងឯកភាពជាតិ បានឲ្យដឹងថា« គោលដៅរបស់រដ្ឋា ភិបាល ទីក្រុងសេអូ៊ល គឺ ផ្តល់ជំនួយ មនុស្សធម៌ដល់ពលរដ្ឋងាយរងគ្រោះនៅ កូរ៉េខាងជើង បើទោះបីប្រទេសទាំងពីរ កំពុងប្រឈមនឹងវិវាទនយោបាយក្តី។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ក្រុមចារកិច្ចអាមេរិក បានឲ្យដឹងថា កូរ៉េខាងជើង កំពុងតែ ត្រៀមសាកល្បង កាំជ្រួចមីស៊ីលឆ្លងទ្វីបនៅពេលដ៏ខ្លីខាងមុខ បន្ទាប់ពីប្រទេសនេះ ទទួលបានជោគជ័យ នៅក្នុងការសាក ល្បងបរមាណូ ហីុត្រូសែន កាលពីថ្ងៃទី៣ ខែកញ្ញាកន្លងមក៕ ម៉ែវ សាធី