ព័ត៌មានទាន់ហេតុការណ៍៖

រថយនមតក្រឡុកស៊ីម៉ង់ត៍ធ្លាក់ប្រឡាយក្រឡាប់ផ្ងាជើងត្រាំទឹក

ចែករំលែក៖

ភ្នំពេញ៖​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងរថយន្តក្រឡុកស៊ីម៉ង់ត៍បានបើកជៀសគ្នាបណ្តាលឲ្យបាក់ដីមាត់ផ្លូវក្រឡាប់ផ្ងាជើងត្រាំទឹកប្រឡាយ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៧​ នៅផ្លូវលំមួយខ្សែ​ ភូមិទួលពង្រ​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

តាមសាក្សីពីប្រជាពលរដ្ឋបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញរថយន្តប្រភេទក្រឡុកស៊ីម៉ង់ត៍ ពាក់ស្លាកលេខភ្នំពេញ3A 1372 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលំក្នុងទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុក៏បានអែបគៀនដើម្បីជៀសរថយន្តមួយគ្រឿងទៀតដែលមកខាងមុខភ្លាមនោះស្រាប់តែបាក់ដីមាត់ប្រឡាយក្រឡាប់រថយន្តចូលទៅក្នុងទឹកផ្ងាជើងតែម្តង​ តែសំណាងល្អតៃកុងលោតចេញទាន់មិនមានរងរបួសនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ ដោយសារតែមិនមានអ្នករងរបួសនិងខូចខាតទ្រព្យសម្បត្តិរដ្ឋក៏ប្រគល់ឲ្យម្ចាស់ស្ទូចរថយន្តទៅជួសជុលខ្លួនឯង៕ សុខាសែនជ័យ


ចែករំលែក៖