តុលាការកំពូលថៃ នឹងចេញសេចក្តី សម្រេច ក្រោយការស្រាវជ្រាវពីការធ្វេង ប្រហែសរបស់អតីតនាយករដ្ឋមន្ត្រីថៃយីងឡាក់ ស៊ីណាវ៉ាត្រា ។ លោកស្រីយីងឡាក់បានភៀសខ្លួនចេញទៅក្រៅប្រទេស កាលពីខែសីហាដោយខ្លាចតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ។
លោកស្រីយីងឡាក់ត្រូវបានធ្វើរដ្ឋប្រហារដោយយោធា ទម្លាក់លោកស្រីចេញពី តំណែងកាលពីឆ្នាំ២០១៤ ហើយត្រូវ តុលាការសើុបអង្កេតរឿង ជំនួយទិញស្រូវអង្កររបស់រដ្ឋាភិបាលកាលពីឆ្នាំ២០១១ ធ្វើឲ្យខាតថវិការដ្ឋ រាប់សិបពាន់លាន ដុល្លារ។ ចំណែកលោកស្រីយីងឡាក់វិញបានបញ្ជាក់ថា លោកស្រីមិនមានកំហុសនៅក្នុងរឿងនោះឡើយ ហើយចោទប្រកាន់ រដ្ឋាភិបាលយោធា ថាបានប្រើប្រាស់ហេតុការន៍ទាំងនោះទៅជានយោបាយសម្រាប់ប្រឆាំងនឹងលោកស្រីក៏ដូចជាត្រកូលស៊ីណាវ៉ាត្រា។
មេដឹកនាំស្ត្រីដំបូង របស់ប្រទេសថៃ ត្រូវបានចោទប្រកាន់ពីបទ ធ្វេសប្រហែស ក្នុងរឿងស្រូវអង្ករ នៅក្នុងអំឡុងពេលដែលរដ្ឋាភិបាលលោកស្រី បានទិញស្រូវពីប្រជា កសិករ នៅក្នុងតម្លៃមួយខ្ពស់ជាងតម្លៃទីផ្សារ ។
ក្រុមអាជ្ញាធរថៃបាននិយាយថា មានរឿងពុករលួយនៅក្នុងធនស្រូវអង្ករនោះ និងរឿងនេះធ្វើឲ្យខាតបង់ថវិកា របស់រដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ណាស់ ។ លោក ស្រី យីងឡាក់ អាចប្រឈមនឹងការជាប់ ពន្ធនាគារ រយៈពេលលើសពី១០ឆ្នាំ បើសិនជារកឃើញថា ពិតជាមានកំហុស មែននោះ ។
ពាក់ព័ន្ធនឹងករណីរត់ភៀសខ្លួនចេញក្រៅប្រទេសដោយសុវត្ថិភាព របស់លោកស្រីយីងឡាក់បើទោះបីមានការយាម ល្បាតតឹងតែងយ៉ាងណា ត្រូវបានរដ្ឋា ភិបាលថៃ ចោទប្រកាន់ទៅលើកម្លាំង ប៉ូលិស។ កន្លងមកឧបនាយករដ្ឋមន្រ្តីថៃ បានចោទប្រកាន់ប៉ូលិសថៃថា បានបិទ បាំង ជួយនាំលោកស្រីយីងឡាក់ ស៊ីណា វ៉ាត្រា ចេញពីទឹកដីថៃ កាលពីខែសីហា កន្លងទៅ។ នៅថ្ងៃទី២៥ ខែសីហា អតីត នាយករដ្ឋមន្រ្តី លោកស្រី យីងឡាក់បាន បាត់ខ្លួន មិនទៅចូលស្តាប់សាលក្រមរបស់តុលាការកំពូល ដែលបានជំនុំជម្រះលោកស្រីពីបទធ្វេសប្រហែស នៅក្នុងកម្មវិធី ឧបត្ថម្ភអង្ករដែលធ្វើឲ្យរដ្ឋាភិបាលខាតបង់សេដ្ឋកិច្ចរាប់ពាន់លានដុល្លារ។
នៅមួយខែក្រោយមកលោកស្រី យីង ឡាក់ ស៊ីណាវ៉ាត្រា បានបាត់មុខពីប្រទេស រដ្ឋាភិបាលសឹកថៃ បានចេញមុខចោទ ប្រកាន់ក្រុមប៉ូលិសថា បានជួយឲ្យលោក ស្រីយីងឡាក់ រត់គេចចេញពីប្រទេស កាលពីខែសីហាមុន។ នៅដើមសប្តាហ៍នេះ អាជ្ញាធរថៃបានសួរចម្លើយប៉ូលិសបីរូប បន្ទាប់ពីបានចាប់ឃាត់រថយន្តដែលអាជ្ញាធរជឿថា ត្រូវបានប្រើដើម្បីដឹកលោកស្រីយីងឡាក់ ទៅព្រំដែនថៃ។ គេជឿថា លោកស្រីបានប្រើប្រាស់ទឹកដីប្រទេសជិតខាងដើម្បីធ្វើដំណើរទៅប្រទេសទី៣ មុននឹង ទៅដល់ទីក្រុងឌូបៃ ដើម្បីរស់នៅជាមួយ លោកថាក់ស៊ីន ដែលជាបងប្រុស។
តាមលោកប្រាវីត វង្សសុវន់ ឧបនាយក រដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិថៃ ប៉ូលិសទាំងបីរូបបានសារភាពថា ពួកគេ បានទទួលបញ្ជារឲ្យលួចពង្រត់ ដឹកលោក ស្រីយីងឡាក់ចេញពីប្រទេស។ និយាយ ទៅកាន់អ្នកកាសែត កាលពីថ្ងៃសុក្រ លោកប្រាវីត វង្សសុវន់ មិនបានបញ្ជាក់ឈ្មោះរបស់អ្នកបញ្ជានោះទេ ប៉ុន្តែគ្រាន់តែ អះអាងថា ជនរូបនោះកំពុងមានវត្តមាន ក្នុងទឹកដីថៃ។
នៅសប្តាហ៍នេះ អនុប្រធានប៉ូលិសជាតិថៃ ទទួលស្គាល់ថា ប៉ូលិសថៃបីរូបពិតជា បានចូលរួម នៅក្នុងផែនការរត់គេចខ្លួនរបស់លោកស្រីយីងឡាក់។ ប៉ុន្តែ ពួកគេទាំងនោះនឹងមិនប្រឈមនឹងការដាក់ទោស ឡើយ ព្រោះថា លោកស្រីយីងឡាក់បាន លួចរត់គេចខ្លួន នៅមុនពេលតុលាការ ចេញដីកាចាប់ខ្លួន។
រងការចោទ ប្រកាន់ពីបទធ្វេសប្រហែស ក្នុងកម្មវិធីឧបត្ថម្ភស្រូវអង្ករ នៅក្នុងពេលលោកស្រីធ្វើជានាយករដ្ឋមន្រ្តីថៃ លោក ស្រី យីងឡាក់ត្រូវចូលទៅស្តាប់ការប្រកាសសាលក្រមរបស់តុលាការ នៅថ្ងៃទី ២៥សីហា។ ប៉ុន្តែ នៅថ្ងៃប្រកាសសាល ក្រម លោកស្រីបានអវត្តមាន និងបាត់ ខ្លួនរហូតដល់សព្វថ្ងៃ។ ការបាត់ខ្លួន ដ៏អាថ៌ កំបាំងរបស់លោកស្រីយីងឡាក់ ធ្វើឲ្យគេ ជឿថា លោកស្រីបានចរចាដោយសម្ងាត់ជាមួយរបបសឹកថៃ ដើម្បី អាចរត់គេច ចេញពីទឹកដីថៃ។
នៅក្រោយលោកស្រីយីងឡាក់បាត់ខ្លួនពីប្រទេស របបសឹកវិញបានអះអាង ថា ខ្លួនមិនបានដឹងថា លោកស្រីយីងឡាក់ មានផែនការរត់គេចខ្លួននោះទេ។ ការ អះអាងរបស់រដ្ឋាភិបាលយោធាថៃ ពិបាក នឹងធ្វើឲ្យគេជឿ ព្រោះថា លោកស្រី យីង ឡាក់ និងលំនៅឋានរបស់លោកស្រី ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការតាមដាន យ៉ាងជាប់ស្អិតរបស់ពួកយោធាថៃ ចាប់ តាំងពីលោកស្រី ត្រូវបានរបបយោធាធ្វើរដ្ឋប្រហារទមា្លក់ពីតំណែងនាយករដ្ឋមន្រ្តី នៅពាក់កណ្តាលឆ្នាំ ២០១៤។
អ្នកជំនាញមួយចំនួនជឿថា របបសឹក អាចបិទភ្នែក ឬក៏បើកភ្លើងខៀវឲ្យលោក ស្រីយីងឡាក់ ចាកចេញពីប្រទេស ព្រោះ របបសឹកខ្លាចថា នឹងអាចមានបាតុកម្មតវ៉ា ខ្លាំងពីសំណាក់អ្នកគាំទ្រលោកស្រី នៅក្រោយតុលាការកំពូលប្រកាសសាលក្រម ដែលនៅក្នុងនោះ លោកស្រី យីងឡាក់ អាចប្រឈមនឹងការដាក់ទោសជាប់ពន្ធនាគារ រយៈពេល ១០ឆ្នាំ។ ដោយសារតែគ្មានវត្តមានរបស់លោកស្រីយីងឡាក់ នៅក្នុង ប្រទេស តុលាការកំពូលថៃ គ្រោងនឹង ប្រកាសសាលក្រមកំបាំងមុខ ប្រឆាំង លោកស្រីយីងឡាក់ នៅថ្ងៃទី២៧ ខែកញ្ញា នេះ៕ ម៉ែវ សាធី