អំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ានៅតែបន្តកើនឡើង ដែលមកទល់ពេលនេះមានអ្នកស្លាប់ជិត៥០០នាក់និងជនជាតិរ៉ូហីុងយ៉ា រាប់មឺុននាក់ បានភៀសខ្លួនទៅកាន់ប្រទេសជិតខាងបង់ក្លាដែស។ ការ ធ្វើទុក្ខបុកម្នេញ ទៅលើក្រុមជនជាតិ ភាគតិច របស់រដ្ឋាភិបាល មីយ៉ាន់ម៉ាទទួលរងការថ្កោលទោសយ៉ាងខ្លាំង ពីសហគមន៍ អន្តរជាតិ ពិសេសគឺប្រទេសកាន់សាសនា អ៊ិស្លាម។
ការសម្លាប់មនុស្ស ដុតផ្ទះ បង្ខំឲ្យក្រុម ជនជាតិភាគតិចចាកចេញពីលំនៅឋានរបស់ខ្លួនពីសំណាក់ទាហានរដ្ឋាភិបាល ធ្វើឲ្យ រដ្ឋាភិបាលប្រជាធិបតេយ្យក្រោមការដឹកនាំរបស់ ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព ប្រឈមនឹងបញ្ហាជាច្រើន ពីអង្គការសង្គម ស៊ីវិល ។ អង្គការសិទ្ធិមនុស្សនឹងចោទ ប្រកាន់រដ្ឋាភិបាលមីយ៉ាន់ម៉ាពីបទ ឧក្រិដ្ឋ កម្មប្រឆាំងមនុស្សជាតិ។
អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក Stephane Dujarric បានលើក ឡើងថា ចំនួនជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ចាប់តាំងពីចុងខែសីហា បានកើន ឡើងដល់ ៤៨ម៉ឺននាក់ ហើយចំនួនសរុប បានកើនឡើងដល់ជាង ៧០ម៉ឺននាក់ នេះបើយោងតាមការចុះផ្សាយ របស់ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧។
ការិយាល័យសម្របសម្រួលកិច្ចការ មនុស្សធម៌ (OCHA) បានឲ្យដឹងថា ចំនួន ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបានរត់ភៀស ខ្លួន ចេញពីប្រទេសមីយ៉ាន់ម៉ា ចាប់តាំង ពីខែសីហា បានកើនឡើងដល់ ៤៨ម៉ឺន នាក់ ដែលធ្វើឲ្យចំនួនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាសរុប នៅបង់ក្លាដែស កើនដល់ជាង ៧០ម៉ឺននាក់។
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលជាជន ជាតិភាគតិចមូស្លីម ត្រូវបានគេបដិសេធ ចោលសញ្ជាតិ នៅក្រោមច្បាប់ ស្តីពីពល រដ្ឋមីយ៉ាន់ម៉ា ឆ្នាំ១៩៨២ ហើយរដ្ឋាភិបាល មីយ៉ាន់ម៉ា ទទួលស្គាល់ពួកគេ ជាជន អន្តោប្រវេសន៍ខុសច្បាប់ មកពីប្រទេសបង់ ក្លាដែស៕ ម៉ែវ សាធី