ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃខ្លួនខ្សែប្រយុទ្ធ Lukaku កើនឡើង៥៤ភាគរយក្រោយផ្លាស់មក Man United

ចែករំលែក៖

តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធស្បែកខ្មៅ Romelu Lukaku បានកើនឡើងរហូតដល់ទៅ១៤០ លានផោនស្មើនឹង៥៤ភាគរយបើគិតចាប់តាំងពីផ្លាស់មកកាន់ក្លិបបិសាចក្រហមManchester United។ នេះបើយោងទៅតាមរបាយការណ៍ស្រាវជ្រាវរបស់ ក្រុមអ្នកស្រាវជ្រាវ CIES Football Observatory។

CIES Football Observatory គឺជាក្រុមអ្នកស្រាវជ្រាវបាល់ទាត់របស់ប្រទេសស្វុីសដែលមានជំនាញលើការប៉ាន់ស្មានបែបវិទ្យាសាស្ត្រអំពីតម្លៃផ្ទេររបស់កីឡាករបាល់ទាត់អាជីព។

លទ្ធផលស្រាវជ្រាវចុងក្រោយបង្អស់របស់ពួកគេបានបង្ហាញថា ៣ខែចុងក្រោយនេះ តម្លៃរបស់ Lukaku កើនឡើងចំនួន៥៤ភាគរយ ស្មើនឹង៤៩,២លានផោន។ បច្ចុប្បន្នតម្លៃខ្លួន ខ្សែប្រយុទ្ធអន្តរជាតិបែលហ្សុិករូបនេះឡើងដល់១៤០លានផោនហើយ។

ចាប់តាំងពីមកចូលរួមជាមួយនឹង Manchester Unitedគាត់រកបាន១១គ្រាប់ក្នុង ចំណោម១០ប្រកួត បើគិតជាមធ្យមភាគគឺរកបានមួយគ្រាប់រាល់៨២នាទី ៕ ដេវីត


ចែករំលែក៖