ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយបណ្តេញចេញពី Bayern Munich លោក Carlo Ancelotti ត្រូវការសម្រាក១០ខែ

ចែករំលែក៖

គ្រូបង្វឹកសញ្ជាតិអ៊ីតាលី Carlo Ancelotti បានបញ្ជាក់ថាគាត់ត្រូវាករពេលសម្រាក ១០ខែបន្ទាប់ពីត្រូវបានក្លិបយក្សអាល្លឺម៉ង់ Bayern Munichបណ្តេញចេញពីតំណែង។

ក្រោយបាត់បង់ការងារ៤ថ្ងៃលោក Carlo Ancelottiបានទៅបង្ហាត់បាល់ទាត់ដល់កុមារនៅក្នុងទីក្រុងយេរូសាឡឹម ប្រទេសអ៊ីស្រាអែល។ អ្នកសារពត័មានបានសួរគាត់ពីការបណ្តេញចេញពីតំណែងនោះ ហើយគាត់បាននិយាយថាគាត់មានអារម្មណ៍ល្អ តែត្រូវាការសម្រាករយះពេល១០ខែដើម្បីវិលត្រលប់មកដឹកនាំក្រុម បាល់ទាត់វិញ។

ការចាកចេញរបស់លោក Carlo កើតឡើងក្រោយក្រុមជើងឯកអាល្លឺម៉ង់ ចាញ់ Paris Saint Germain ៣ទល់នឹង០ ក្នុងការប្រកួតបាល់ទាត់ UEFA Champions League។

ចំណែកលទ្ធផលនៅក្របខណ្ឌ Bundesliga ក៏មិនសូវល្អ ដោយ៦ប្រកួតកន្លងមក Bayern Munich ឈ្នះ៤ ស្មើ១ និង ចាញ់១ ស្ថិតនៅលេខ៣ ក្រោមក្រុមគូប្រជែង Borussia Dortmund។

ស្រពេលជាមួយគ្នានេះក៏មានពត័មានថាគ្រូបង្វឹកវ័យ៥៨ឆ្នាំ Ancelotti អាចនឹងទៅដឹកនាំក្រុមកាំភ្លើងធំArsenalឬក៏ទៅកាន់ក្រុមចាស់AC Milan៕ ដេវីត


ចែករំលែក៖