អាល្លឺម៉ង់ជាប្រទេស ដែលមិនសូវរង ការវាយប្រហារដោយព្យុះនោះទេ ប៉ុន្តែ ពេលនេះបាន ប្រឈមនឹងព្យុះ វាយប្រហារ ជាលើកទីពីរហើយ បណ្តាលឲ្យ មនុស្ស ៤ នាក់ស្លាប់និង របួសជាង១០នាក់។ ព្យុះ ដែលវាយប្រហារអាល្លឺម៉ង់នាពេលនេះ មានឈ្មោះថា Xavier ។
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិអាល្លឺម៉ង់បានឲ្យដឹងថា គិតមកទល់ ពេលនេះ គឺជាលើកទី២ ហើយដែលអាល្លឺ ម៉ង់ បានរងការវាយប្រហារ ដោយខ្យល់ ព្យុះដ៏ខ្លាំងក្លា ហើយ លើកនេះ គឺព្យុះ Xavier បានបណ្តាលឲ្យមានការបំផ្លិចបំផ្លាញ ជាច្រើននៅតាមតំបន់ភាគខាងជើងនៃ ប្រទេស។
សារព័ត៌មានអាល្លឺម៉ង់ DPA បានផ្សាយ ថា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះ Xavierមកដល់ពេលនេះ មានចំនួនយ៉ាងហោចណាស់ក៏៤នាក់ដែរ ហើយជឿជាក់ ថា មានមនុស្សប្រមាណជា១០នាក់ទៀត រងរបួស។ នៅពេលនេះក្រុមជួយសង្គ្រោះ បានទូរស័ព្ទសុំជំនួយបន្ទាន់ប្រមាណជា ៦៥០ លើកមកហើយដោយ ភាគច្រើនគឺ ការបាក់ ដើមឈើនិងការជាប់គាំងមនុស្សនៅក្នុងអគារ។
ជើងហោះហើរជាច្រើនត្រូវបានពន្យារពេល សួនសត្វនៅក្នុងទីក្រុងប៊ែរឡាំង ត្រូវបានបិទ ហើយផ្លូវធ្វើដំណើរស្ទើរ តែទាំងអស់ នៅក្នុងតំបន់ភាគខាងជើង និងខាងកើត និងថែមទាំងនៅ ក្នុងទីក្រុង Berlin និង Brandenburg មិនទាន់អាច អនុញ្ញាត ឲ្យមានដំណើរការឡើងវិញនៅ ឡើយ៕ ម៉ែវ សាធី

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច