ព័ត៌មានទាន់ហេតុការណ៍៖

តើអាមេរិកអាចដាក់ទណ្ឌកម្មទៅលើប្រទេសមីយ៉ាន់ម៉ាដែរឬទេ?

ចែករំលែក៖

ជាទូទៅ អាមេរិកមិនដែលដាក់ទណ្ឌ កម្មទៅលើប្រទេសដែលជាសម្ពន្ធមិត្តរបស់ខ្លួនទេសូម្បីតែប្រទេសនោះធ្វើខុសយ៉ាងណាក្តីក៏អាមេរិក នៅតែមើលមិនឃើញ ។ ជាក់ស្តែងដូចជាប្រទេសតំបន់អារ៉ាប់ ក្នុង នោះមានសាវឌីអារ៉ាប៊ី ក៏ដូចជាអីុស្រាអែល ជាដើម ដែលបានរំលោភសិទ្ធិមិនុស្ស សម្លាប់មនុស្សក៏អាមេរិក មិនដែលថ្កោល ទោសនោះដែរ ។

ពាក់ព័ន្ធស្ថានការណ៍នៅក្នុងប្រទេស មីយ៉ាន់ម៉ាវិញនៅពេលនេះ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងពិចារណា ក្នុង ការដាក់ទណ្ឌកម្ម ទៅលើមេដឹក នាំយោធា មីយ៉ាន់ម៉ា ជុំវិញការវាយឆ្មក់ដែលបានធ្វើ ឱ្យជនមូស្លីមរ៉ូហ៊ីងយ៉ា ជាងកន្លះលាននាក់ រត់ខ្ចាត់ខ្ចាយចេញពីប្រទេស។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ ២០១៧ បានឲ្យដឹងថា នៅក្នុងកិច្ច សម្ភាសន៍ជាមួយអ្នកការទូត និងមន្រ្តីរដ្ឋា ភិបាល ជាច្រើនដែលមានមូលដ្ឋាន នៅទីក្រុងវ៉ាស៊ីនតោនអឺរ៉ុប បានបង្ហាញថា វិធានការដាក់ទណ្ឌកម្ម សំដៅដល់ឧត្តម សេនីយ៍ កំពូលគឺជាជម្រើសមួយ ដែល ត្រូវពិភាក្សា ដើម្បីឆ្លើយតបនឹងវិបត្តិនៅក្នុងប្រទេសនេះ។

ប្រភពទាំងនេះបាននិយាយថា មិន មានអ្វីដែលបានសម្រេចនៅឡើយទេ ហើយ ទីក្រុងវ៉ាស៊ីនតោន និងក្រុង Brussels អាច នឹងពន្យារពេល ជាមួយគ្នានេះដែរក៏មាន ការពិភាក្សា អំពីការបង្កើនជំនួយសម្រាប់ រដ្ឋរ៉ាឃីន ដែលមានអំពើហិង្សា។

ខណៈពេលដែលការតវ៉ាជាច្រើន នៅ ក្រៅប្រទេស បានផ្តោតលើជ័យលាភី រង្វាន់ណូបែល និងមេដឹកនាំថ្នាក់ជាតិ មីយ៉ាន់ម៉ា គឺលោកស្រី អ៊ុងសាន ស៊ូជីនោះ អ្នកការទូតលោកខាងលិចមួយចំនួន មើល ឃើញពី ជម្រើសផ្សេងទៀតរបស់លោក ស្រី។ លោកស្រី អ៊ុងសាន ស៊ូជី មិនបាន គ្រប់គ្រងលើយោធា ដែលនៅតែមាន ​ អំណាចយ៉ាងច្រើនសន្ធឹកសន្ធាប់ក្រោម រដ្ឋធម្មនុញ្ញ ដែលបានតាក់តែងដោយកង ទ័ពមីយ៉ាន់ម៉ា នោះបានទេ។

ក្រុមប្រឹក្សារដ្ឋមន្រ្តីការបរទេសរបស់ សហភាពអឺរ៉ុប នឹងពិភាក្សាអំពីស្ថានការណ៍ នៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី១៦ ខែតុលាខាងមុខ បើទោះបីមន្រ្តីមិនរំពឹងថា នឹងដាក់ទណ្ឌកម្មនៅពេលឆាប់ៗក៏ដោយ ៕ ម៉ែវ សាធី


ចែករំលែក៖