ប្រទេសអ៊ីស្លង់បានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យឡើងទៅលេង World Cup 2018 ជាលើកដំបូង បន្ទាប់ពីយកឈ្នះប្រទេសកូសូវ៉ូ ក្នុងលទ្ធផល ២-០ កាលពីរាត្រីថ្ងៃទី៩ ខែតុលា ។
២គ្រាប់របស់អ៊ីស្លង់ធ្វើបានដោយកីឡាករ Gylfi Sigurdsson របស់ Everton និង Johann Berg Gudmundsson។ ជ័យជម្នះកាលពីយប់ម្សិលមិញអ៊ីស្លង់មាន២២ពិន្ទុឈរលេខ១ពូល I ខណៈក្រូអាតក៏បានបំបាក់អ៊ុយក្រែន ២-០ ដើម្បីកាន់កាប់តំណែងលេខ២ បន្តក្ដីសង្ឃឹមលេង Play-Off។
ការឡើងរបស់អ៊ីស្លង់នេះធ្វើឲ្យពួកគេក្លាយជាប្រទេសដែលមានប្រជាជនតិចជាងគេ ក្នុងចំណោមប្រទេសផ្សេងៗ ដែលបានចូលរួម World Cup 2018 នៅប្រទេសរុស្សី ។ ប្រជាជនសរុបរបស់ប្រទេសមួយនេះមានចំនួនត្រឹមតែ ៣៣៥.០០០នាក់ប៉ុណ្ណោះ។
ចំណែកនៅពូល D ស៊ែប៊ី ក៏បានកក់សំបុត្រយន្តហោះទៅ World Cup ជាលើកទី១១របស់ខ្លួនដែរ ក្រោយយកឈ្នះ ហ្ស៊កហ្ស៊ី ១-០ ខណៈអៀរឡង់ ឈ្នះប្រទេសវេលដល់ក្នុងផ្ទះ គ្រងតំណែងលេខ២ ។
នេះគឺជាការបង្ហាញខ្លួនក្នុងយុទ្ធនាការដ៏ធំមួយជាលើកទី២ របស់ក្រុមជម្រើសជាតិអ៊ីស្លង់ ក្រោយពីពួកគេបានកត់ត្រាជ័យជម្នះដែលមិននឹកស្មានដល់ លើក្រុមជម្រើសជាតិអង់គ្លេស ដើម្បីឈានទៅប្រកួតវគ្គ ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូកាលពីឆ្នាំ២០១៦។
ចំណែកឯខ្សែប្រយុទ្ធ Andrej Kramatic របស់ក្រុមក្រូអាតបានស៊ុតបាល់បញ្ចូលទីទាំង ២គ្រាប់ ជួយឲ្យក្រុមក្រូអាស៊ី ឈានទៅប្រកួតវគ្គ Playoff នៅខែក្រោយ ខណៈដែលលោក Zlatko Dalic បានចូលកាន់តំណែងរបស់លោកជាលើកទី១ ក្រោយពីការបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមជម្រើសជាតិហ្វាំងឡង់ បាននាំឲ្យមានការបណ្តេញលោក Cacic តែម្តង។
ក្រុមជម្រើសជាតិអ៊ីស្លង់ បញ្ចប់ដោយឈរលេខ១ ក្នុងពូល ក្នុងការប្រកួតជម្រុះប្រចាំតំបន់អឺរ៉ុប ក្នុងពូល I ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិក្រូអាស៊ី ដែលបានបណ្តេញលោក Ante Cacic ចេញពីតំណែងកាលពីសប្តាហ៍មុននោះ ហើយជំនួសដោយលោក Zlatko Dalic បានកត់ត្រាជ័យជម្នះ ២-០ លើក្រុមជម្រើសជាតិអ៊ុយក្រែន ក្នុងទីក្រុងគៀវ ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ២។
ចំណែកឯនៅពូល D ខ្សែប្រយុទ្ធ Aleksandar Prijovic របស់ក្រុមស៊ែប៊ី បានរកគ្រាប់បាល់បញ្ចូលទីភ្លាមៗ ក្រោយពីចូលលេងក្នុងនាមជាកីឡាករបម្រុង ដើម្បីពង្រឹងទីតាំងរបស់ស៊ែប៊ី ទៅកាន់រុស្ស៊ី និងដើម្បីបញ្ចប់ការរង់ចាំសម្រាប់ការបង្ហាញខ្លួនក្នុងជុំផ្តាច់ព្រ័ត្រនៃយុទ្ធនាការដ៏ធំមួយ ត្រឹមរយៈពេល ៨ឆ្នាំ។ Prijovic បានរកគ្រាប់បាល់ឈ្នះនោះនៅនាទីទី៧៤ ក្នុងទីក្រុង Belgrade ខណៈដែលស៊ែប៊ី បានបញ្ចប់ដោយឈរលេខ១ ក្នុងពូល D ហើយក្រុមជម្រើសជាតិសាធាណរដ្ឋអៀរឡង់ បានធ្វើដំណើរទៅកាន់វគ្គ Play off ក្រោយពីយកឈ្នះ ១-០ លើក្រុមជម្រើសជាតិវេលក្នុងទីក្រុង Cardiff ។ ដូច្នេះមានន័យថា ក្រុមជម្រើសជាតិវេលអស់ឱកាស ឡើងទៅលេងWorld Cup នៅប្រទេសរុស្ស៊ីឆ្នាំ២០១៨ ហើយ ។
ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧៖
Europe – WC Qualification Europe | |||||||||||
FT | Moldova | 0 – 1 | Austria | View events | More info | ||||||
FT | Serbia | 1 – 0 | Georgia | View events | More info | ||||||
FT | Wales | 0 – 1 | Republic of Ir… | View events | More info | ||||||
FT | Albania | 0 – 1 | Italy | View events | More info | ||||||
FT | FYR Macedonia | 4 – 0 | Liechtenstein | View events | More info | ||||||
FT | Israel | 0 – 1 | Spain | View events | More info | ||||||
FT | Finland | 2 – 2 | Turkey | View events | More info | ||||||
FT | Ukraine | 0 – 2 | Croatia | View events | More info | ||||||
FT | Iceland | 2 – 0 | Kosovo | View events | More info | ||||||
World – Friendlies | |||||||||||
Equatorial Guinea | – | Mauritius | More info | ||||||||
Argentina – Prim B Nacional | |||||||||||
FT | Deportivo Morón | 1 – 0 | Deportivo Sant… | View events | More info | ||||||
Argentina – Prim B Metro | |||||||||||
FT | Sacachispas | 1 – 0 | Villa San Carlos | ||||||||
Argentina – Copa Argentina | |||||||||||
FT | Belgrano | 1 – 2 | Atlanta | ||||||||
Italy – Serie C | |||||||||||||||||||||
FT | Reggiana | 1 – 0 | Vicenza | View events | More info | ||||||||||||||||
FT | Triestina | 3 – 0 | Fermana | ||||||||||||||||||
Japan – Japan Football League | |||||||||||||||||||||
FT | Sony Sendai | 2 – 0 | Vanraure Hachinohe | More info | |||||||||||||||||
FT | Imabari | 5 – 0 | Tokyo Musashin… | ||||||||||||||||||
Romania – Liga II | |||||||||||||||||||||
FT | Mioveni | 2 – 1 | Târgu Mureş | ||||||||||||||||||
South America – Copa Libertadores Femenina | |||||||||||||||||||||
FT | Cerro Porteño | 2 – 1 | Colón | More info | |||||||||||||||||
Santa Fe | PSTP | Deportivo Ita | |||||||||||||||||||
Spain – Segunda B | |||||||||||||||||||||
FT | Córdoba II | 4 – 3 | Real Murcia | ||||||||||||||||||
World – U17 World Cup | |||||
FT | Ghana U17 | 0 – 1 | United States U17 | View events | More info |
FT | Turkey U17 | 0 – 3 | Mali U17 | View events | More info |
FT | India U17 | 1 – 2 | Colombia U17 | View events | More info |
FT | Paraguay U17 | 4 – 2 | New Zealand U17 | View events | More info |
World – U20 National Team Friendlies | |||||
FT | Poland U20 | 1 – 0 | Netherlands U20 | More info | |
FT | Germany U20 | 2 – 1 | Switzerland U20 | More info | |
World – U19 National Team Friendlies | |||||
FT | Slovakia U19 | 2 – 2 | England U19 | More info | |
World – Club Friendlies | |||||
FT | PSV | 0 – 0 | Pachuca |