ខ្សែប្រយុទ្ធវ័យ១៦ឆ្នាំ Yuri Alberto បានបង្ហាញខ្លួនលេងដ៏លេចធ្លោឲ្យក្រុមជម្រើសជាតិ U17 ឆ្នាំប្រេស៊ីលធ្វើឲ្យមានការចាប់អារម្មណ៍ពីក្លិបធំៗមួយចំនួន ពិសេសក្លិបបិសាចក្រហម Manchester United និងក្រុមកាំភ្លើងធំ Arsenal កំពុងត្រៀមរៀបចំដេញថ្លៃខ្សែប្រយុទ្ធដ៏មានទេពកោសល្យរូបនេះ។
ក្រុមធំទាំង២នៅអង់គ្លេសកំពុងតែបន្តតាមដានខ្សែប្រយុទ្ធកំពុងមានអនាគតវែងឆ្ងាយរូបនេះ ខណៈដែលក្រុមSantos ចង់បានតម្លៃខ្លួនពីកីឡាករ Alberto នូវទឹកប្រាក់ប្រមាណ ៣៧,៥លានផោន ក្រោយពីរូបគេបញ្ចេញសមត្ថភាពរកបានគ្រាប់បាល់រហូតដល់ ៥១គ្រាប់ក្នុងចំណោម៣២ប្រកួតសម្រាប់កម្រិតយុវជនកាលពីឆ្នាំមុន។
ភ្នាក់ងាររបស់ Alberto ត្រូវបានក្រុមទាំង២ធ្វើ ទំនាក់ទំនងគ្នាផងដែរ ប៉ុន្តែមិនទាន់ផ្តល់ចម្លើយនៅឡើយទេ ដោយរង់ចាំមើលលទ្ធផលនៅចុងបញ្ចប់នៃ ២ខែចុងឆ្នាំនេះសិនដែលការដេញថ្លៃនេះ នឹងធ្វើនៅរដូវកាលថ្មី ប្រហែលជាក្នុងអំឡុងខែមករា ឆ្នាំ២០១៨ ៕ ដេវីត