ខ្សែបម្រើអន្តរជាតិកូឡ៊ុំប៊ីបានសម្តែងនូវអារម្មណ៏ចង់ចាកចេញពីក្លិបBayern Munichទៅកាន់ក្លិបReal Madridវិញ ក្រោយពេលដែលក្លិបយក្សអាល្លឺម៉ង់នេះបញ្ចប់តំណែងរបស់គ្រូបង្វឹក Carlo Ancelotti។
កីឡាករ Rodriguezត្រូវបានអនុញ្ញាតឲ្យចេញពីក្លិបReal Madrid ក្រោមការដឹកនាំរបស់ Zinedine Zidane ដើម្បីទៅចូលរួមលេងជាមួយនឹងលោកCarlo Ancelottiសាជាថ្មីម្តងទៀតខណៈដែលគ្រូបង្វឹកសញ្ជាតិអ៊ីតាលីនេះជាអ្នកទិញគាត់ពីក្លិបMonacoមកកាន់Real Madridកាលពីឆ្នាំ២០១៤។
Rodriguezបានចុះហត្ថលេខាលេងឲ្យBayern Munichរយៈពេល២ឆ្នាំ ក្នុងលក្ខណៈខ្ចីជើង ហើយទើបតែលេងបានប៉ុន្មានខែប៉ុណ្ណោះ លោកCarlo Ancelottiត្រូវបានក្លិបBayern Munichបញ្ចប់តំណែង។
កត្តាដែលធ្វើឲ្យម្ចាស់ស្បែកជើងមាសWorld Cupឆ្នាំ២០១៤នេះលេងមិនបានល្អនៅក្នុងក្លិបBayern នោះគឺកត្តាអាកាសធាតុ ហើយនិងការប្រើប្រាស់ភាសាអាល្លឺម៉ង់៕ ដេវីត