ព័ត៌មានទាន់ហេតុការណ៍៖

ឧបទ្វីបកូរ៉េកាន់តែតានតឹង អាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបង្កើនសមយុទ្ធយោធាដើម្បីត្រៀមធ្វើសង្គ្រាម

ចែករំលែក៖

អាមេរិកបានប្រកាសពីជម្រើសយោធាទៅលើកូរ៉េខាងជើង គឺជារឿងចាំបាច់ដើម្បីបញ្ចប់កម្មវិធីបរមាណូ។ ក្នុងពេលជាមួយ គ្នានេះ អាមេរិកបានបង្កើនការធ្វើសមយុទ្ធរួមជាមួយប្រទេសសម្ពន្ធមិត្តក្នុងតំបន់ដូចជា ជប៉ុន និងកូរ៉េខាងត្បូង ជាសកម្មភាពត្រៀមលក្ខណៈធ្វើសង្គ្រាម។

អាមេរិកដាក់គំនាបយោធាលើកូរ៉េខាងជើង

ពេលកន្លងមកថ្មីៗនេះ អាមេរិកបង្កើនដាក់គំនាបយោធាទៅលើកូរ៉េខាងជើង ដោយការគំរាមកំហែងកើតមានតាំងពី ប្រធានាធិបតី ដល់រដ្ឋមន្ត្រីការពារជាតិ និងមេទ័ពជាច្រើនទៀតរបស់អាមេរិកបាន គំរាមប្រើប្រាស់យោធាទៅលើកូរ៉េខាងជើង។

សេតវិមានបានប្រកាសថា ជម្រើស សម្រាប់ទប់ទល់ជាមួយកូរ៉េខាងជើងត្រូវបានពិភាក្សា រវាងប្រធានាធិបតីត្រាំ នឹង ក្រុមសន្តិសុខជាតិ។ នៅពេលចាំបាច់ អាមេរិកនឹងធ្វើសកម្មភាពវាយប្រហារ ភ្លាមៗ រារាំងការគំរាមដោយបរមាណូពីកូរ៉េខាងជើង ទៅលើអាមេរិក និងសម្ពន្ធមិត្ត។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា «យើងបានធ្វើដំណើរនៅលើផ្លូវខុសរយៈពេលជាង២៥ឆ្នាំកន្លងមក បច្ចុប្បន្ន យើងកំពុងតែធ្វើដំណើរនៅលើផ្លូវត្រូវ សូមជឿជាក់ខ្ញុំ»។

កន្លងមក លោក ត្រាំ ក៏បានព្រមានថា នឹងកម្ទេចកូរ៉េខាងជើងទាំងស្រុងនៅពេលចំាបាច់ដើម្បីការពារសម្ពន្ធមិត្តនៅក្នុង តំបន់។ អ្នកឯកទេសកូរ៉េខាងត្បូងបាន បញ្ជាក់ថា សកម្មភាពរារាំងកូរ៉េខាងជើង ត្រូវបានអាមេរិកពិភាក្សាលើកនេះ អាច នឹងវាយប្រហារទៅលើទីតាំងយោធារបស់កូរ៉េខាងជើង មុនពេលទីក្រុងព្យុងយ៉ាង វាយបកវិញដោយបរមាណូ។ ការវាយ ប្រហាររបស់អាមេរិក គឺធ្វើឲ្យក្នុងរយៈពេល ខ្លីកម្ទេចទីតាំងកាំជ្រួចមីស៊ីលឆ្លងទ្វីប និង ទីតាំងបរមាណូទាំងអស់ ដើម្បីបញ្ចៀស ការវាយបកវិញដោយបរមាណូទៅលើកូរ៉េខាងត្បូង និងជប៉ុន។

នៅក្នុងកិច្ចប្រជុំរបស់កម្លាំងទាហាន អាមេរិកកាលពីថ្ងៃទី១០ ខែតុលា មេបញ្ជា ការកងទ័ពជើងគោកអាមេរិក ឧត្តមសេនីយ៍ Mark Milley បានប្រកាសថា ភារកិច្ច សំខាន់របស់អាមេរិកនាពេលនេះគឺ បង្កើន សមត្ថភាពធ្វើសង្គ្រាម។ អ្វីដែលទាហាន អាមេរិកត្រូវធ្វើនាពេលនេះ គឺត្រៀមលក្ខណៈ ឲ្យបានល្អ រង់ចាំបញ្ជាពីប្រធានាធិបតី ដូណាល់ ត្រាំ។ ដល់ថ្ងៃទី១៨ ខែតុលា ខាងមុខ មន្ត្រីជាន់ខ្ពស់ អាមេរិក ជប៉ុន និង កូរ៉េខាងត្បូង នឹងជួបពិភាក្សាគ្នានៅទីក្រុងសេអ៊ូល កូរ៉េខាងត្បូង ស្តីពីបញ្ហាបរមាណូ កូរ៉េខាងជើង។

ក្នុងពេលនេះ កម្លាំងទាហានអាមេរិក និងសម្ពន្ធមិត្ត បានបង្ហាញពីសមត្ថភាព ប្រយុទ្ធតាមរយៈធ្វើសមយុទ្ធរួមគ្នា។ យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ និងយន្ត ហោះចម្បាំងរបស់អាមេរិក ជប៉ុន និងកូរ៉េ ខាងត្បូង បានចាប់ផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅលើដីគោក និងដែនសមុទ្រ។

នៅក្នុងសមយុទ្ធកាលពីថ្ងៃទី១០ ខែ តុលា យន្តហោះទម្លាក់គ្រាប់២គ្រឿង ប្រភេទ B-1B បានបាញ់មីស៊ីលទៅលើ គោលដៅនៅលើដី។ ក្រៅពីនោះ នៅមាន យន្តហោះចម្បាំង២គ្រឿងទៀត ប្រភេទ F-15k របស់កូរ៉េខាងត្បូង បានហោះហើរនៅលើដែនសមុទ្រជប៉ុនក្រោយមកក៏ទៅកាន់ទឹកដីកូរ៉េខាងជើង។

នៅក្នុងយុទ្ធសាស្ត្រ អាមេរិកកំណត់ គោលដៅវាយប្រហារទៅលើទីតាំងមេដឹកនាំ គីម ជុងអ៊ុន ដើម្បីបញ្ចប់ក្បាលម៉ាស៊ីនបញ្ជាបរមាណូ។ ក្រុមអ្នកឯកទេសវិភាគបានព្យាករថានៅពេលដែល លោក គីម ជុងអ៊ុន ត្រូវចាប់ខ្លួន ឬក៏សម្លាប់នៅក្នុងការវាយប្រហារនោះ កម្លាំងទាហានកូរ៉េខាងជើងនឹងចុះចាញ់ដោយងាយស្រួលបំផុត។

ប៉ុន្តែកូរ៉េខាងជើង ក៏បានត្រៀមលក្ខណៈ ធ្វើសង្គ្រាមវាយប្រហារដោយបរមាណូ ទៅលើអាមេរិក និងសម្ពន្ធមិត្ត ដោយកាំ ជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ បំពាក់ក្បាល គ្រាប់បរមាណូ ដោយកូរ៉េខាងជើងមិន ព្រមចុះចាញ់ដោយងាយៗនោះឡើយ។

សារព័ត៌មាន Nezavisimaya Gazeta របស់រុស្ស៊ីបានផ្សាយថា ការដាក់គំនាប របស់អាមេរិកទៅលើកូរ៉េខាងជើងកាន់ តែធ្វើឲ្យប្រទេសនេះ ត្រៀមលក្ខណៈធ្វើ សង្គ្រាមបានល្អ អាចទប់ស្កាត់ការវាយ ប្រហារពីអាមេរិក និងសម្ពន្ធមិត្ត។

អ្វីដែលជាផលលំបាកនោះ គឺមេដឹកនាំ កូរ៉េខាងជើងមានទីតាំងរស់នៅរហូតដល់ទៅ៣០កន្លែងទូទាំងប្រទេស ហើយកន្លែង រស់នៅនីមួយៗ គឺអាចលាក់ខ្លួនគេចផុត ពីការវាយប្រហារដោយបរមាណូបាន យ៉ាងល្អ។ ទាំងនោះហើយ ដែលជាផល លំបាកសម្រាប់អាមេរិក វាយប្រហារ សម្លាប់ ឬចាប់ខ្លួនមេដឹកនាំកូរ៉េខាងជើង។

កូរ៉េខាងជើងជាប្រទេសអាថ៌កបាំង ជាងគេបំផុតលើពិភពលោក សូម្បីតែក្រុមចារកម្មល្បីៗលើពិភពលោក ក៏មិនអាចដឹង ប្រាកដថា កូរ៉េខាងជើងមានកម្លាំងយោធា និងអាវុធច្រើន និងខ្លាំងប៉ុនណាដែរ បាន ត្រឹមតែប៉ាន់ស្មានប៉ុណ្ណោះ។

អ្វីដែលពិភពលោកភ្ញាក់ផ្អើលនោះ គឺ កូរ៉េខាងជើងមានទីតាំងយោធានៅក្រោមដីធំបំផុតលើពិភពលោក ដោយមានជាង ៧.០០០ទីតាំង នៅគ្រប់ទិសទីក្នុងប្រទេស អាចជួយកម្លាំងទាហានលាក់ខ្លួន ដើម្បី វាយប្រហារបើមានសង្គ្រាមកើតឡើង។ ចំណុចទាំងនោះហើយ បានជាកូរ៉េខាង ជើងមិនដែលខ្លាចធ្វើសង្គ្រាមបរមាណូជាមួយអាមេរិក។

តាមរបាយការណ៍របស់ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសថា កូរ៉េខាងជើងមានទីតាំងយោធានៅក្រោមដីជាង ៧ពាន់កន្លែង និងឃ្លាំងគ្រាប់ឃ្លាំងស្តុក ស្បៀងអាហារនៅក្រោមដី និងក្រោមភ្នំជា ច្រើនកន្លែង។

តាមរបាយការណ៍បណ្តាវិស្វករកូរ៉េ ខាងជើងបានបង្កើតទីតាំងក្រោមដីមាន ជម្រៅជ្រៅ ក្រោយសង្គ្រាមឧបទ្វីបឆ្នាំ ១៩៥០-១៩៥៣។ កូរ៉េខាងជើងបានប្រើប្រាស់រូងក្រោមដីដើម្បីលាក់បាំងអាវុធ និងយោធារបស់ខ្លួន ចំពោះការវាយប្រហារ របស់សត្រូវ។

សារព័ត៌មាន National Interest បាន ផ្សាយថា កម្លាំងទាហានអាមេរិក និងកូរ៉េ ខាងត្បូង កាលពីឆ្នាំ១៩៧៤ បានរកឃើញផ្លូវក្រោមដីដ៏ធំមានជម្រៅដល់ទៅ១គីឡូម៉ែត្រ ស្ថិតនៅក្នុងតំបន់គ្មានយោធា នៃ ព្រំដែនប្រទេសទាំង២។

តាមព័ត៌មានពីទាហានកូរ៉េខាងជើង មួយរូប ដែលបានភៀសខ្លួនទៅកាន់កូរ៉េ ខាងត្បូងបានឲ្យដឹងថា ផ្លូវក្រោមដីមាន ប្រវែងជាង១,៥គីឡូម៉ែត្រ បានសាងសង់ រួចរាល់កាលពីឆ្នាំ១៩៧៨។ ចាប់តាំងពី ពេលនោះមក មានរូងក្រោមដីចំនួន៤ត្រូវបានរកឃើញ។ នៅក្នុងរូងក្រោមដីមាន ប្រព័ន្ធភ្លើង និងខ្យល់គ្រប់គ្រាន់។ ជាមួយ នឹងរូងក្រោមដីទាំងនោះ អាចជួយដល់ កម្លាំងទាហានកូរ៉េខាងជើង ចូលទៅកាន់ ទឹកដីកូរ៉េខាងត្បូងបានយ៉ាងឆាប់រហ័សដោយប្រើពេលត្រឹមតែ១ម៉ោងប៉ុណ្ណោះ៕ ម៉ែវ សាធី


ចែករំលែក៖