ភ្នំពេញ ៖ ប្រសិនបើអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋានខណ្ឌចំការមនមិនអើពើពីវិធានការបង្ក្រាបបទល្មើស បនល្បែងស៊ីសង ក្នុងដែន រដ្ឋបាល គ្រប់គ្រង របស់ខ្លួន ឬ មិនបាន យកចិត្តទុកដាក់ អនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មាន សុវត្ថិភាព ពិសេសបទបញ្ជា ដ៏តឹងតែង ពីសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានបញ្ជ និង ដាក់ចេញមកថ្មីៗនេះ ?
ប្រជាពលរដ្ឋ បាន លើក ឡើង បែប នេះ ថាកន្លងមក ខណៈ ដែលឃើញ ល្បែង កត់ឆ្នោះខុសច្បាប់ ដែលមាន ទីតាំង៣កន្លែង ស្ថិត នៅ ផ្លូវ លេខ ១១៣និងផ្លូវលេខដួងហែម២៧៦ និង១១៧ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។ ជាទី តាំងកត់ឆ្នោះ ខុសច្បាប់នឹងដុះស្លែ នេះដូចគេហែក្បួនកឋិនទានចូលទៅក្នុងវត្តអីចឹង យ៉ាងអនាធិបតេយ្យ នៅក្នុងសង្កាត់បឹងកេងកង២ ខាងលើនេះ ។
ប៉ុន្ដែ ប្រជាពលរដ្ឋ នៅ ទីនោះ និយាយ ថា ទីតាំងល្បែងកត់ឆ្នោះខុសច្បាប់ខាងលើនេះបាន បើក ជា យូរឆ្នាំ មក ហើយ ឃើញតែ សមត្ថកិច្ច ចុះ មក ដើម្បី រក ប្រយោជន៍ ប៉ុណ្ណោះ ដូចច្នេះហើយប្រជាពលរដ្នរង់ចាំមើលថា តើ គណៈ បញ្ជាការ ឯកភាព ខណ្ឌ ដែល កំពុង មាន វិធានការ លុប បំបាត់ បន ល្បែង កត់កន្ទុយលេខដ៏ធំ និងដុះស្លែខាងលើនេះបានរឺទេ។
បើតាម បទបញ្ជារបស់ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញ សាបដូចទឹកទន្លេ ខណៈគេមិនអនុវត្តតាម រឿងបង្ក្រាប រាល់ល្បែងស៊ីសង តាមប្រព័ន្ធOnline ជ្រកក្រោមរូបភាពទីតាំងInternet cafe ឬ ណេត24h ក្នុងភូមិសាស្ត្រ សង្កាត់បឹងកេងកង២ ។
ប៉ុន្តែគិតមកដល់ពេលនេះ មានរយះពេលជាង៣ខែមកហើយ អភិបាលខណ្ឌចំការមន ហាក់នៅមិនទាន់មានវិធានការចុះបង្ក្រាប ឡើងទាំងនេះ អោយឃើញថា ប្រសាសន៏ ក៏ដូចជា បទបញ្ជារបស់ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញ សាបដូចទឹកទន្លេ ៕ ស រស្មី