ក្រុមជើងខ្លាំងBorussia Dortmund ដែលកំពុងឈរកំពូលតារាងនៅ ក្របខណ្ឌអាល្លឺម៉ង់Bundesliga ប្រឈមនឹងធ្លាក់ពីការប្រកួតជម្រុះតាមពូលរដូវកាលនេះបន្ទាប់ពីលេងបានត្រឹមស្មើ១-១នៅទឹកដីក្រុម APOEL Nicosia យប់ថ្ងៃអង្គារទី១៧ខែតុលាឆ្នាំ២០១៧។
Dortmund ដែលជាក្រុមរងជើងឯកChampion Leagueឆ្នាំ២០១៣ ឈរលេខរៀងទី៣ក្នុងពូល H ដោយរកបានត្រឹម១ពិន្ទុប៉ុណ្ណោះ ខណៈ Tottenham និង Real Madrid ឈរលេខ១ស្ទួន មាន៧ពិន្ទុស្មើគ្នា។
នៅក្នុងការប្រកួតនោះម្ចាស់ផ្ទះ APOEL បើកការនាំមុខមុនក្នុងនាទីទី៦២ដោយកីឡាករ Mickael Pote មុនពេល Papastathopoulos តាមស្មើវិញនៅ៥នាទីបន្ទាប់។
គួរបញ្ជាក់ថាBorussia Dortmundដែលបង្វឹកដោយអតីតគ្រូ Ajax លោក Peter Bosz ត្រូវទទួលក្លិបជើងឯកសាយប្រ៊ូសនេះវិញ ក៏ដូចជា Tottenham នៅក្នុងខែវិច្ឆិកា មុនបញ្ចប់ពូលនៅទឹកដី Real Madrid ក្នុងខែធ្នូ៕ ដេវីត