ព័ត៌មានទាន់ហេតុការណ៍៖

បុរសទួរគីបើកម៉ូតូបុកអ្នកថ្មើរជើងម្នាក់ជាជនជាតិចិនរបួសស្រាលនៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុះ៖ ជនជាតិទួរគីម្នាក់បើកម៉ូតូម៉ាក SUZUKI steep ដោយមានជាតិស្រវឹង មានទិសដៅពីលិច ឆ្ពោះទៅកើតលើផ្លូវវិថីឯករាជ្យ ត្រង់ចំណុចផ្ទះសំណាក់អូរគីណាវ៉ា ស្ថិតនៅក្នុងភូមិ3 សង្កាត់លេខ3 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើក៏បានបុកនឹងអ្នកថ្មើរជើងម្នាក់ ជាជនជាតិចិន បណ្ដាលឲ្យដួល រងរបួសស្រាល ។

គ្រោះថ្នាក់នេះ កើតឡើងវេលាម៉ោង៦ល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ បង្កដោយជនជាតិទួរគីបើកម៉ូតូ១គ្រឿង ម៉ាកSUZUKI steep ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1B-9741 បើកបរដោយជនជាតិទួរគី មានកំរិតជាតិអាកុល 0,94mg/L ។

ចំពោះវត្ថតាង ម៉ូតូ១គ្រឿង និងជនជាតិទួរគី បាននាំមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយ តាមច្បាប់ដោយលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុមិនអនុញ្ញាត ឲ្យជនបរទេសបើកបរម៉ូតូក្នុងខេត្តព្រះសីហនុឡើយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖