ព័ត៌មានទាន់ហេតុការណ៍៖

ច្បាប់ហាមប្រាមជនភៀសខ្លួនរបស់លោក ត្រាំ អស់សុពលភាព

ចែករំលែក៖

ចាប់តាំងពីយប់ថ្ងៃទី២៤ ខែតុលា ច្បាប់ ហាមប្រាមជនជាតិអ៊ិស្លាមរបស់រដ្ឋា ភិបាលលោក ដូណាល់ ត្រាំ បានអស់ សុពលភាព ហើយរដ្ឋាភិបាលអាមេរិកបានរៀបចំបែបបទថ្មី ត្រួតពិនិត្យតឹងតែងទៅលើប្រវត្តិរូបអ្នកដែលសុំចូលក្នុងទឹកដី អាមេរិក។

ក្រុមអ្នកច្បាប់អាមេរិក បានខិតខំឲ្យ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងក្រសួង សន្តិសុខជាតិ នឹងក្រសួងការបរទេស ក្នុង ការត្រួតពិនិត្យអ្នកដែលចូលក្នុងទឹកដី អាមេរិកក្រោយច្បាប់ហាមឃាត់អស់ សុពលភាព។

កាលពីខែមករា ឆ្នាំ២០១៧ ប្រធានា ធិបតី ត្រាំ បានចុះហត្ថលេខាលើច្បាប់ ហាមពលរដ្ឋមកពីប្រទេសអ៊ិស្លាមចូលក្នុងទឹកដីអាមេរិករយៈពេល៤ខែ និងហាម ប្រាមពលរដ្ឋស៊ីរីចូលទឹកដីអាមេរិកជា រៀងរហូត។ នៅក្នុងច្បាប់ហាមជនអន្តោ ប្រវេសន៍របស់លោក ត្រាំ ក៏បានរងការ ប្រឆាំងពីតុលាការអាមេរិកផងដែរ ដោយ ច្បាប់នោះអនុញ្ញាតឲ្យមានប្រសិទ្ធភាព តែ១២០ថ្ងៃប៉ុណ្ណោះ គឺចាប់ពីខែមិថុនា និង បញ្ចប់ទៅនៅថ្ងៃទី២៤ ខែតុលា។

ច្បាប់ខាងលើរបស់លោក ត្រាំ រងការប្រឆាំងតវ៉ាយ៉ាងខ្លាំងពីពលរដ្ឋអាមេរិក និង ពលរដ្ឋនៅជុំវិញពិភពលោក ដោយចាត់ ទុកថា នោះជាការប្រកាន់ជាតិសាសន៍។ នៅពេលច្បាប់ខាងលើអស់សុពលភាព ក៏រដ្ឋាភិបាលលោក ត្រាំ រឹតបន្តឹងការចូលទៅកាន់អាមេរិកដដែល ដោយអ្នកដែល ចង់ចូលទៅកាន់អាមេរិក មកពីប្រទេស អ៊ិស្លាមគឺត្រូវត្រួតពិនិត្យយ៉ាងតឹងតែង បំផុតនូវប្រវត្តិរូបផ្ទាល់ខ្លួន ហើយបើមាន ការសង្ស័យណាមួយគឺមិនអាចចូលក្នុង ទឹកដីអាមេរិកបានឡើយ៕ ម៉ែវ សាធី


ចែករំលែក៖