ព័ត៌មានទាន់ហេតុការណ៍៖

ថៃគ្រោងចំណាយប្រាក់៩០លានដុល្លារសម្រាប់ពិធីបូជាព្រះសពអតីតព្រះមហាក្សត្រ Bhumibol Adulyadej

ចែករំលែក៖

ក្រោយរយៈជាង១ឆ្នាំ នៃការចូលទីវង្គត់របស់ អតីតព្រះមហាក្សត្រ Bhumibol Adulyadej(ភូមិប៊ុល អាប់ឌុលយ៉ាដេត) រដ្ឋាភិបាលថៃបានសម្រេចចំណាយប្រាក់រហូតដល់ទៅ៩០លានដុល្លារ សម្រាប់ពិធីបុណ្យបូជាព្រះសពរយៈពេល៥ថ្ងៃ ។

រដ្ឋាភិបាលបានសម្រេចចំណាយទឹកប្រាក់ដល់ទៅ៣ពាន់លានបាត់ (ប្រមាណ៩០លានដុល្លារ)រៀបចំពិធីបុណ្យ រយៈពេល៥ថ្ងៃ។ ពលរដ្ឋថៃ មានវត្តមានចាប់ពីថ្ងៃទី២៥ ខែតុលា ដើម្បីចូលរួមពិធីបូជាព្រះសព របស់អតីតព្រះមហាក្សត្រ ដែលកាន់អំណាចយូរជាងគេបំផុតលើពិភពលោក ហើយទទួលបានការគោរពស្រឡាញ់ពីពលរដ្ឋថៃខ្លាំងបំផុត។

ក្នុងរយៈពេលជាង៧០ឆ្នាំ កាន់អំណាច អតីតព្រះមហាក្សត្រ ភូមិប៊ុល អាប់ឌុលយ៉ាដេត មានស្នាដៃយ៉ាងធំធេងនៅក្នុងការកសាងប្រទេសជាតិ និងជាបង្អែក ដ៏រឹងមាំ សម្រាប់ពលរដ្ឋថៃទាំងមូល។

ពិធីបូជាសពអតីតព្រះមហាក្សត្រថៃ នឹងមានការចូលរួមពីមន្ត្រី រាជ្យវង្ស មកពី៤២ប្រទេសជុំវិញពិភពលោក ។ ពីធីបុណ្យត្រូវរៀបចំឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ដោយមានកម្លាំងប៉ូលិស ជាង២៣០ពាន់នាក់ការពារសន្តិសុខ។

រូបសំណាក់និង ស្នាដៃសិល្បៈ ជាង៥០០ បានដាក់បង្ហាញនៅក្នុងពិធីនោះ។ អតីតព្រះមហាក្សត្រ ភូមិប៊ុល បានចូលទីវង្គត់នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងព្រះជន៨៨វស្សា គឺជាព្រះមហាក្សត្រទី៩របស់ថៃ។

ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមក រូបសំណាក់ជាង៥០០ បានរៀបចំឡើងសម្រាប់ពិធី បូជាព្រះសព បានដាក់តាំងនៅគ្រប់ទិសទីក្នុងប្រទេសថៃ៕ ម៉ែវ សាធី


ចែករំលែក៖