ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Leicester City រកឃើញអ្នកចាត់ការទូទៅថ្មីហើយ

ចែករំលែក៖

ក្លិប Leicester City បានសម្រេចតែងតាំងលោក Claude Puel ជាអ្នកចាត់ការទូរទៅថ្មី ក្នុងកិច្ចសន្យារយះពេល៣ឆ្នាំ។

អតីតអ្នកដឹកនាំក្រុម Southamptonបានក្លាយទៅជាអ្នកចាត់ការទី៣របស់ក្រុមចចក Leicester Cityក្នុងឆ្នាំនេះបន្ទាប់ពីពួកគេបានបណ្តេញលោក Claudio Ranieri និង Craig Shakespeareចេញពីតំណែង។

លោក Claude Puel ជាអ្នកចាត់ការទូរទៅសញ្ជាតិបារាំងវ័យ៥៦ឆ្នាំ បានដឹកនាំក្រុម Southamptonឲ្យទទួលបានចំណាត់ថ្នាក់លេខ៨នៅអង់គ្លេស Premier League ក្នុងរដូវកាលដំបូងរបស់គាត់ ហើយថែមទាំងដឹកនាំក្រុមនេះទៅវគ្គ EFL Cupផ្តាច់ព្រ័ត្រទៀតផង តែគាត់ត្រូវបណ្តេញចេញពីតំណែងកាលខែមិថុនា ៕ ដេវីត


ចែករំលែក៖