ព័ត៌មានទាន់ហេតុការណ៍៖

អីុរ៉ង់នៅតែបន្តកម្មវិធីផលិតកាំជ្រួចមីស៊ីលដើម្បីការពារគឺមិនខុសកិច្ចព្រមព្រៀងបរមាណូឡើយ

ចែករំលែក៖

កន្លងមកថ្មីៗប្រធានាធិបតីអុីរ៉ង់ លោក ហាស្សាន់ រូហានី បានបញ្ជាក់ថា អីុរ៉ង់នៅតែបន្តកម្មវិធីមីស៊ីលដើម្បីការពារគឺមិនខុសទៅនឹងកិច្ចព្រមព្រៀងបរមាណូ ដែលបានព្រមព្រៀងជាមួយអាមេរិកនោះឡើយ។

នេះជាការបញ្ជាក់ជាថ្មីរបស់ប្រមុខដឹកនាំអីុរ៉ង់ ក្រោយពេលដែល អង្គការត្រួតពិនិត្យបរមាណូអន្តរជាតិ IAEA រកមិនឃើញ​កំហុសថាអីុរ៉ង់ បំពាក់កិច្ចព្រមព្រៀងដូច ដែលប្រធានាធិបតីអាមេរិកដូណាលត្រាំចោទប្រកាន់នោះឡើយ។

នៅក្នុងសុន្ទរកថា ដែលថ្លែងបន្តផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃទី៣០ ខែតុលា ប្រធានាធិបតីអុីរ៉ង់ លោក ហាស្សាន់ រូហានី បានមានប្រសាសន៍ថា ប្រទេសអុីរ៉ង់ នឹងនៅតែបន្តផលិតមីស៊ីល សម្រាប់កិច្ចការពារជាតិរបស់ខ្លួន និងមិន គិតថា ជាការបំពានកិច្ចព្រមព្រៀងអន្តរ​ជាតិនោះទេ។

លោក រូហានី បាននិយាយបែបនេះ ត្រឹមតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពី រដ្ឋសភាសហរដ្ឋអាមេរិក បានបោះឆ្នោត ដាក់ទណ្ឌកម្មថ្មីមួយ ប្រឆាំងនឹងកម្មវិធីមីស៊ីលផ្លោងរបស់អុីរ៉ង់ ដែលជាផ្នែកមួយនៃកិច្ច ប្រឹងប្រែងដាក់សម្ពាធ លើទីក្រុងតេអេរ៉ង់ ដែលគ្មានសកម្មភាពធ្វើឲ្យប៉ះពាល់ដល់ ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិ។

ក្រៅពីការថ្លែងសុន្ទរកថាដូច្នេះ ប្រធា​នាធិបតីអុីរ៉ង់រូបនេះ តាមសេចក្តីរាយ ការណ៍ ក៏បានជួបជាមួយនឹង ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការ សហប្រជាជាតិ នៅក្នុងទីក្រុងតេអេរ៉ង់ ដែលបានអះអាង ចំពោះការអនុវត្តរបស់ អុីរ៉ង់ លើកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែល បង្កើតឡើង ដើម្បីរារាំងបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ ជាការតបស្នងចំពោះការបន្ធូរ បន្ថយទណ្ឌកម្ម។

ចាប់តាំងពីខែមករា ឆ្នាំ២០១៦មក IAEA បានធ្វើសនម្មភាពត្រួតពិនិត្យ និងឃ្លាំមើលការអនុវត្តនុយក្លេអ៊ែររបស់អុីរ៉ង់ ដែលស្ថិតនៅក្រោមផែនការរួមរួមគ្នា (JCPOA) ដែលត្រូវបានអនុម័តជាឯកច្ឆន្ទដោយក្រុមប្រឹក្សា សន្តិសុខអង្គការសហ ប្រជាជាតិក្នុងឆ្នាំ២០១៥ ផងដែរ៕ ម៉ែវ សាធី

 


ចែករំលែក៖