ព័ត៌មានទាន់ហេតុការណ៍៖

ប្រឈមនឹងការជាប់គុក៣០ឆ្នាំ អតីតមេដឹកនាំតំបន់កាតាឡូនៀរត់ភៀសខ្លួនទៅកាន់បែលហ្សុិក

ចែករំលែក៖

មេធាវីជនជាតិបែលហ្ស៊ិក កាលពីថ្ងៃ ទី៣០ ខែតុលាបានបញ្ជាក់ថា អតីតមេដឹក នាំតំបន់កាតាឡូនៀ លោក Carles Puigdemont បានភៀសខ្លួនទៅកាន់ប្រទេសបែល ហ្ស៊ិក ។ ប៉ុន្តែមេធាវី បែលហ្ស៊ិកលោក Paul Bekaert មិនបានបញ្ជាក់ថា លោក បានជួយអតីតមេដឹកនាំកាតាឡូនៀ ភៀស ខ្លួននៅក្នុងប្រទេសនេះនោះទេ។

លោក Paul Bekaertបាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា« ខ្ញុំមិនអាច បញ្ជាក់បានថា លោក Carles Puigdemont នឹងជ្រើសរើសខ្ញុំឲ្យធ្វើជាអ្នកតំណាងផ្លូវ ច្បាប់ នោះឡើយ ដោយពេលនេះ លោក កំពុងស្នាក់នៅក្នុងប្រទេសបែលហ្ស៊ិក។ ខ្ញុំនឹងក្លាយជាមេធាវី ផ្លូវច្បាប់នៅពេលណាដែលគាត់ត្រូវការខ្ញុំ។ ពេលនេះខ្ញុំមិនទាន់រៀបចំឯកសារណាមួយសម្រាប់គាត់នៅឡើយ»។

ព័ត៌មានខាងលើបានលេចឡើងក្នុងពេលដែលចៅក្រមអេស្បា៉ញបានចោទប្រកាន់លោក Puigdemont ពីបទបំផុលបំផុល និងរៀបចំការបោះឆ្នោតប្រជាមតិ ទាមទារឯករាជ្យចេញពីប្រទេសអេស្បា៉ញដោយ ខុសច្បាប់។

ចៅក្រមអេស្បា៉ញ លោក Jose Manuel Maza កាលពីថ្ងៃទី៣០ ខែតុលាបាន អំពាវនាវឲ្យធ្វើការចោទប្រកាន់ លោក Carles Puigdemont ពីបទបង្កភាពចលា ចល ហើយលោកអាចប្រឈមនឹងការជាប់គុកយ៉ាងតិច៣០ឆ្នាំ ប្រើត្រូវបានកាត់ទោស នោះ។

នៅពេលនេះដែរ រដ្ឋាភិបាលអេស្បា៉ញ បានគ្រប់គ្រង តំបន់កាតាឡូនៀ នៅថ្ងៃទី ៣០ ខែតុលា ហើយផ្លាស់ប្តូរមន្ត្រីដឹកនាំនៅទីនោះ ។ រដ្ឋាភិបាលអេស្បា៉ញក៏បាន ស្នើឲ្យរៀបចំការបោះឆ្នោតជ្រើសរើស ​ តំណាងរាស្ត្រតំបន់នេះសាជាថ្មីនៅពេលខាងមុខ។

កាលពីថ្ងៃទី២៩ ខែតុលា ពលរដ្ឋ ​​​ អេស្បា៉ញរាប់ពាន់នាក់បាននាំគ្នាធ្វើបាតុ កម្ម នៅតាមដងផ្លូវជាច្រើនក្នុងទីក្រុង បាសេឡូណា ជាទីក្រុងសំខាន់បំផុតនៅ ក្នុងតំបន់កាតាឡូនៀ ដើម្បីប្រឆាំងនឹងការប្រកាសឯករាជ្យជាឯកតោភាគី ចេញពី អេស្បា៉ញ ។ ពលរដ្ឋអេស្បា៉ញបានបង្ហាញពីសាមគ្គីភាព ដើម្បីឯកភាពជាតិអេស្បា៉ញ។

នៅក្នុងទីក្រុងបាសេឡូណា កាលពី ថ្ងៃទី២៩ ខែតុលា ពលរដ្ឋអេស្បា៉ញរាប់សែននាក់បានបង្ហាញពីសាមគ្គីភាពរបស់ពលរដ្ឋដើម្បី ធ្វើឲ្យអេស្បា៉ញកាន់តែខ្លាំង​ក្លា ។ ការប្រកាសឯករាជ្យនោះបានធ្វើឲ្យ រដ្ឋាភិបាលអេស្បា៉ញសម្រេច ដកហូតសិទ្ធិ គ្រប់គ្រងស្វ័យភាពនៅក្នុងតំបន់នេះ។

ក្រុមអ្នកចូលរួមដង្ហែក្បួនព្យុហយាត្រា បានបានឲ្យដឹងថា គោលដៅដែលចូល រួមនោះគឺដើម្បីការពារ នូវឯកភាពជាតិ អេស្បា៉ញ គាំទ្ររដ្ឋាភិបាលក្នុងការរារាំង សកម្មភាព ឯករាជ្យ របស់កាតាឡូនៀ។ ក្រុម អ្នកចូលរួមដង្ហែក្បួន បានស្រែកពាក្យ ស្លោកថា «Viva Espana » និងគ្រវីទង់ជាតិ អេស្បា៉ញ ទាមទារឲ្យដាក់ទោសមេដឹកនាំកាតាឡូនៀ លោក Carles Puigdemont ដែលបំបែកបំបាក់អេស្បា៉ញ៕ ម៉ែវ សាធី


ចែករំលែក៖