ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់ឧទ្ធម្ភាគចក្រព្រះរាជ្យបុត្រសាឌីអារ៉ាប៊ីចូលទីវង្គត់

ចែករំលែក៖

បណ្តាញទូរទស្សន៍សាឌីអារ៉ាប៊ីបានផ្សាយថា ព្រះរាជ្យបុត្រ របស់ប្រទេសនេះ បានសោយទិវង្គត់នៅក្នុងឧប្បទ្ទវហេតុគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនៅជិតព្រំដែនប្រទេសយេម៉ែន កាលពីថ្ងៃទី៥ ខែវិច្ឆិកា។

បណ្តាញទូរទស្សន៍ Al Ekhbariyaបានផ្សាយថា ព្រះរាជ្យបុត្រ Mansour Bin Moqren ជាអភិបាលរង ខេត្ត Asir។ នៅពេលគ្រោះថ្នាក់កើតឡើង ក្រៅពីព្រះរាជ្យបុត្យ នៅមានមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត រួមដំណើរជាមួយព្រះអង្គផងដែរ។

នៅពេលនេះ គេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើកើតឡើងនៅឡើយ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើង ក្រោយពេលដែលប្រទេសសាឌីអារ៉ាប៊ីបានបាញ់រារាំងមីស៊ីល នៅជិតទីក្រុង Riyadh ដែលបាញ់ចេញពីក្រុម ឧទ្ទាម ហូធី មកនៅយេម៉ែន។

ក្រុមអ្នកស្រាវជ្រាវកំពុងតែបើកការស្រាវជ្រាវថា តើហេតុការណ៍គ្រោះថ្នាក់ឧទ្ទម្ភាគចក្រខាងលើ អាចជាការវាយប្រហារ ដោយក្រុមឧទ្ទាមនៅយេម៉ែន ឬ ក៏ឧប្បទ្ទវហេតុ។ ប្រសិនបើរកឃើញថា ជាការបាញ់ប្រហារណាមួយនោះ ប្រទេសសាឌីអារ៉ាប៊ីនឹងបង្កើនការវាយប្រហារទៅលើទីតាំងនៅប្រទេសយ៉េម៉ែនជាមិនខាន៕ ម៉ែវ សាធី

 


ចែករំលែក៖