ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីស្រវឹងទាញកាំបិត​ដេញកាប់​គ្នា អ្នក​ឈ្នះ​ដេក​គុក​ អ្នក​ចាញ់​ដេកពេទ្យ

ចែករំលែក៖

ខេត្តកណ្ដាល ៖ មានករណីផឹកស៊ីស្រវឹងទាញកាំបិត​ដេញកាប់​គ្នា ហើយទីបំផុតអ្នក​ឈ្នះ​ដេក​គុក​ អ្នក​ចាញ់​ដេកពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា​ម៉ោង១៩និង១០បាទី​យប់ ​ថ្ងៃទី០៥ ខែវិច្ឆិកា  ឆ្នាំ២០១៧ នៅចំណុច​ភូមិ​កោះ​បៀ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។

ជនរងគ្រោះ​ម្នាក់​ឈ្មោះ វ៉ាន់ ដេ​ត ភេទ​ប្រុស អាយុ២២ឆ្នាំ(ខ្មែរ)មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។

ជនសង្ស័យ​ម្ន​កៈ​ឈ្មោះ វ៉េង សំអាង​ទេ​ភ​ប្រុស​អាយុ២០ឆ្នាំ(ខ្មែរ)មាន​ទីលំនៅ​ភូមិ​កោះ​បៀ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។

វត្ថុតាង​ចាប់យក​រួមមានៈ កាំបិត​កញ្ចែ​ត​មួយ​ប្រវែង០,៥៥ម៉ែត្រ, ដង​ឈើ​ប្រវែង០,២៥ម៉ែត្រ និងផ្លែ​ដែក​ប្រវែង០,៣០ម៉ែត្រ ។

មុនពេល​កើតហេតុ​ជនរងគ្រោះ និង​ជនសង្ស័យ​បាន​ផឹកស្រា​ថ្នាំ​ជាមួយគ្នា​រួម​និង​មិត្តភក្តិ​ម្នាក់ទៀត​ឈ្មោះ​ស៊ីវ ប៊ុន រ៉ុង​ភេទ​ប្រុស​អាយុ២២ឆ្នាំ(ខ្មែរ)មាន​ទីលំនៅ​កោះ​បៀ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​នៅផ្ទះ​របស់​ឈ្មោះ ដូច​ភេទ​ប្រុស​អាយុ​ប្រហែល៣២ឆ្នាំ(ខ្មែរ)មាន​ទីលំនៅ​ភូមិ​កោះ​បៀ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ពេល​កំពង់​ផឹកស្រា​ថ្នាំ​ឈ្មោះ​សុ​ី​វ ប៊ុន​រ៉ុង​ភេទ​ប្រុស និង​ឈ្មោះ​វ៉េង សំអាង​ភេទ​ប្រុស​បាន​ឈ្លោះប្រកែក​គ្នា។

លុះដល់​វេលា​ម៉ោង​កើតហេតុ​ដូចខាងលើ​ជនសង្ស័យ​ក៏​ដើរ​ចេញមក​ផ្ទះ​របស់ខ្លួន​វិញ​លុះ​ដើរ​ពាក់​កណ្ដាលផ្លូវ​ស្រាប់​ឈ្មោះ​ស៊ីវ ប៊ុន​រ៉ុង​ភេទ​ប្រុស និង​ឈ្មោះ​វ៉ាន់ ដេ​ត​ភេទ​ប្រុស​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ១២៥ ពណ៌​ខ្មៅ​ស៊េរី២០១៣ពាក់​ស្លាក​លេខ​ភ្នំពេញ​1BV.5912មក​តាម​ព្រួត​វាយ​ឈ្មោះ​វ៉េង សំអាង​ភេទ​ប្រុស ពេលនោះ​ឈ្មោះ​វ៉េង សំអាង​ភេទ​ប្រុស​ខឹង​ក៍​រត់​ទៅផ្ទះ​របស់ខ្លួន​យក​កាំបិត​កញ្ចែ​ត​ប្រវែង0.55ម៉ែត្រ ដង​ឈើ​ប្រវែង0.25ម៉ែត្រ ផ្លែ​ដែក​ប្រវែង0.30ម៉ែត្រ​មក​កាប់​ឈ្មោះ​វ៉ាន់ ដេ​ត​ភេទ​ប្រុស​ចំនួន​បី​កាំបិត​ចំ​ស្មា​ខាងស្ដាំ​មួយ​កាំបិត​ដេរ​ចំនួន07ថ្នេរ ចំ​ដើមដៃ​ខាងឆ្វេង​មួយ​កាំបិត​ដេរ​ចំនួន05ថ្នេរ និង​ចំ​ម្រាម​កូនដៃ​មួយ​កាំបិត​ដេរ​ចំនួន03ថ្នេរ​សរុប​ដេរ​ចំនួន15ថ្នេរ។

ប្រជាពលរដ្ឋ​ល្អ​ផ្ដល់ព័ត៌មាន​តាមរយៈ​ទូរស័ព្ទ​មក​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ​គីរ ក្រោយពី​ទទួលបាន​ពត៌មាន​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ​គីរ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​យកមក​ប៉ុស្តិ៍​ដើម្បី​សួរនាំ រួច​ក៍​បញ្ជូន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕


ចែករំលែក៖