ក្លិប Celtic ម្ចាស់ជើងឯកប្រទេសស្កុតឡេនបានបំបែកកំណត់ត្រាមួយ រយៈពេល១០០ឆ្នាំរបស់ចក្រភពអង់គ្លេស បន្ទាប់ពួកគេបានយកឈ្នះលើក្រុម St Johnstone ដោយលទ្ធផល4-0។
កំណត់ត្រាដែលក្លិប Celtic បានបំបែកនោះគឺមិនដែលចាញ់មួយប្រកួតសោះ នៅក្នុងចំណោម៦៣ប្រកួតនៅក្នុងប្រទេសស្កុតឡេន។
ក្លិប Celticបានឈ្នះជើងឯករហូតដល់ទៅ៣ពានក្នុងរដូវកាល ចាស់នៅក្នុងប្រទេសស្កុតឡេន ហើយក្នុងចំណោម១២ប្រកួតហើយនៅក្នុងរដូវកាលថ្មីនេះ ក្រុមដែលដឹកនាំដោយលោកBrendan Rodgers ពុំទាន់ស្គាល់រស់ជាតិបរាជ័យឡើយ។
កំណត់ត្រាចាស់ដែលដឹកនាំដោយលោក Willie Maleyមិនធ្លាប់ចាញ់៦២ប្រកួតនៅចន្លោះឆ្នាំ1915 ដល់ឆ្នាំ 1917 ៕ ដេវីត