ខ្សែបម្រើ Andrea Pirlo បានសម្រេចចិត្តប្រកាសចូលនិវត្តន៍ហើយ បន្ទាប់ពីលេងប្រកួតចុងក្រោយជាមួយនឹងក្រុម New York City នៅសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យកន្លងទៅ។
កីឡាករវ័យ៣៨ឆ្នាំរូបនេះត្រូវបានគេចាត់ទុកជាវីរបុរសរបស់ក្រុមជម្រើសជាតិអ៊ីតាលី បន្ទាប់ពីធ្លាប់ជួយក្រុមជម្រើសជាតិអ៊ីតាលីឈ្នះពានរង្វាន់ World Cup ឆ្នាំ២០០៦។
ក្រៅពីលេងឲ្យក្រុមជម្រើសជាតិអ៊ីតាលីបាន១១៦ប្រកួត កីឡាករ Andrea Pirlo ក៏ទទួលជោគជ័យខ្លាំងជាមួយនឹងក្រុមបាល់ទាត់អាជីពផងដែរដូចជាឈ្នះជើងឯកChampions League និងអ៊ីតាលី Serie A ជាមួយនឹងក្លិបធំៗដូចជា Inter Milan, Juventus និង AC Milan។
ខ្សែបម្រើ Andrea Pirlo បានថ្លែងថា អាជីពបាល់ទាត់នៅក្នុងទឹកដីសហរដ្ឋអាមេរិក បានចូលទីបញ្ចប់ហើយ។ ចំណែកការលេងបាល់ទាត់អាជីពរបស់ខ្ញុំក៏ចប់ដូចគ្នា។ គាត់ក៏បានថ្លែងអំណរគុណដល់ក្លិបទាំងអស់ដែលបានផ្តល់កិត្តិយសដល់គាត់ចូលរួមលេងជាមួយអស់រយៈពេល២២ឆ្នាំនៃអាជីពពាល់ទាត់របស់ខ្ញុំ ។
ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧៖