ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីបារាំងបំពេញទស្សនកិច្ចនៅសាវឌីអារ៉ាប៊ី ដើម្បីបង្កើនទំនាក់ទំនង

ចែករំលែក៖

ប្រធានាធិបតីបារំាង លោក Emmanuel Macron បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសសាវឌីអារ៉ាប៊ី ក្នុងពេលដែលប្រទេសនេះកំពុងតែមានវិបត្តិ ។ បច្ចុប្បន្ន អំណាចទាំងស្រុងបានធ្លាក់មកលើ រាជ្ជទា យាទរបស់សាវឌីអារ៉ាប៊ី ក្រោយពីមន្ត្រីជាន់ខ្ពស់និងព្រះរាជបុត្រ ជាច្រើនត្រូវបាន ចាប់ខ្លួន។ ការបង្កើនភាពជិតស្និទ្ធជាមួយ រាជ្ជទាយាទ គឺជារឿងដ៏ល្អបំផុត សម្រាប់ បង្កើនទំនាក់ទំនងសេដ្ឋកិច្ច។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានធ្វើដំណើរ ដោយមិន បានព្រាង ទុកពីមុន ទៅកាន់ប្រទេស សាវឌីអារ៉ាប៊ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីជួបជាមួយ នឹងព្រះអង្គម្ចាស់ Mohammed bin Salman ដែលជាព្រះរាជ្ជទាយាទសាវឌីអារ៉ាប៊ី ស្រប ពេលកំពុងមាន ភាពតានតឹងកើនឡើង រវាងប្រទេសនេះ នឹងអុីរ៉ង់ ជាពិសេសគឺជុំវិញ បញ្ហាលីបង់ និងយេម៉ែន។

លោក Marcron ក្នុងខណៈកំពុងធ្វើ ទស្សនកិច្ច នៅសហភាពអារ៉ាប់រួម តាម សេចក្តីរាយការណ៍ បានបដិសេធមិន ធ្វើការពិភាក្សា អំពីរលកនៃការចាប់ខ្លួន កម្រិតខ្ពស់ សម្រាប់អំពើពុករលួយ ក្នុងប្រទេសសាវឌីអារ៉ាប៊ី ប៉ុន្តែបាន និយាយថា មានសារសំខាន់ខ្លាំងណាស់ ដើម្បីធ្វើការ រួមគ្នាជាមួយប្រទេសនេះ សម្រាប់ស្ថិរភាពក្នុងតំបន់ និងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។

គួរបញ្ជាក់ថា តាមកាសែតរ៉យទ័រ ចេញ ផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បាន រាយ ការណ៍ថា ប្រធានាធិបតីបារាំងរូបនោះ បានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយ ទីក្រុងឌូបៃថា ការសម្រេចចិត្តធ្វើដំណើរទៅកាន់ទីក្រុងរីយ៉ាដ គឺត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ និងថា កិច្ច ពិភាក្សារបស់លោក និងព្រះអង្គម្ចាស់សាវ ឌីអារ៉ាប៊ី នឹងរួមបញ្ចូលទាំងសំណួរ ក្នុង តំបន់ ដែលជាពិសេសនោះ គឺស្តីអំពី ប្រទេសលីបង់ និងយេម៉ែន៕ម៉ែវ សាធី

 

 


ចែករំលែក៖