ព័ត៌មានទាន់ហេតុការណ៍៖

ចិនបន្តសាកល្បងហោះហើរផ្លូវឆ្ងាយសម្រាប់យន្តហោះដឹកអ្នកដំណើរផលិតដោយខ្លួនឯង

ចែករំលែក៖

ក្រោយពីទទួលបានជោគជ័យ នៅក្នុង ការហោះហើរ សាកល្បងនៅប្រភេទយន្តហោះស៊ីវិលដឹកអ្នកដំណើរដោយជោគជ័យ នូវប្រភេទយន្តហោះ C919មក ចិនបាន បន្តគម្រោងហោះហើររយៈចម្ងាយឆ្ងាយ ដែលជាការធ្វើតេស្តបញ្ជាក់ ពីសមត្ថភាព ពិតប្រាកដនៃយន្តហោះពាណិជ្ជកម្មរបស់ខ្លួន ។

តាមគម្រោងការហោះហើរចម្ងាយឆ្ងាយដំបូងរបស់ខ្លួន គឺត្រូវចាកចេញពី សៀងហៃ ទៅខេត្ត Shaanxi ភាគពាយព្យ នៃប្រទេសចិន ជាការធ្វើតេស្តបន្ថែមទៀត សម្រាប់ជើងហោះហើរ នេះបើយោងតាម ការចេញផ្សាយ ពីគេហទំព័រ china mail នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។

យន្តហោះនេះនឹងហោះចេញពីព្រលានយន្ដហោះ Pudong នៅទីក្រុងស៊ាងហៃ និងហោះទៅកាន់មូលដ្ឋានសាកល្បង Yanliang ក្នុងទីក្រុងស៊ីអាននេះ បើយោង តាមសាជីវកម្ម យន្តហោះពាណិជ្ជកម្មចិន (COMAC) ដែលជាក្រុមហ៊ុនផលិត យន្តហោះ ដែលមានមូលដ្ឋាននៅទីក្រុង សៀងហៃ។ ក្រុមហ៊ុននេះ គ្រោងនឹងផលិត យន្តហោះសាកល្បង ចំនួន៦ គ្រឿង ហើយក្រុមហ៊ុនរំពឹងថា នឹងធ្វើការហោះហើរលើកដំបូងរបស់ខ្លួន នៅចុងឆ្នាំនេះ។

យន្តហោះ C919 បានបញ្ចប់ការហោះ ហើរសាកល្បង ដំបូងរបស់ខ្លួន នៅក្នុងខែ ឧសភា ហើយឥឡូវនេះ បានធ្វើការហោះ ហើរសាកល្បង សរុបចំនួន៥លើក។ វានឹងនៅតែស្ថិតនៅមូលដ្ឋាន Yanliang ដើម្បីទទួលការធ្វើតេស្តស្មុគស្មាញបន្ថែមទៀត ដើម្បីទទួលបានវិញ្ញាបនបត្រ ដែលអាច ហោះហើរបាន។ លោក Cai Jun ប្រធាន ក្រុមនៃជើងហោះហើរលើកដំបូង បាន និយាយថា យន្តហោះនេះ នឹងហោះហើរ នៅកម្ពស់ ៧.៨០០ ម៉ែត្រ និងបញ្ចប់ការធ្វើ ដំណើរចម្ងាយ ១.៤០០ គីឡូម៉ែត្រ ក្នុងរយៈ ពេលប្រហែល៣ម៉ោង៕ ម៉ែវ សាធី


ចែករំលែក៖