ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់ទីក្រុងដាណាំង ប្រទសវៀតណាម

ចែករំលែក៖

ប្រទេសវៀតណាម៖ នៅម៉ោង១២ និង៣២នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូដល់ទីក្រុងដាណាំង ប្រទសវៀតណាម ប្រកបដោយសុវត្តិភាពហើយ ដើម្បីទៅចូលរួម «កិច្ចសន្ទនាក្រៅផ្លូវការរវាងថ្នាក់ដឹកនាំ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលធ្វើឡើងនៅ ទីក្រុងដាណាំង ប្រទសវៀតណាម រយៈពេល០២ថ្ងៃ គឺថ្ងៃទី១០~១១ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ កិច្ចសន្ទនានេះគឺក្រោមមូលបទ «ការចូលរួមជាដៃគូដើម្បីថាមភាពថ្មីសម្រាប់សមាហរណកម្ម និងការតភ្ជាប់ គ្រប់ជ្រុងជ្រោយនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ។

យើងរំពឹងថា នៅក្នុងកិច្ចសន្ទនាក្រៅផ្លូវការនេះគឺនឹងផ្ដល់ឱកាសដ៏ល្អដល់ប្រទេសជាដៃគូទាំងអស់ដើម្បីស្វែងរកវិធីសម្រាប់កិច្ចសហប្រតិបត្តិការថ្មី រវាងយន្តការតំបន់ទាំងពីរនេះក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាព៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1511589785556180/” width=”600″ height=”600″ onlyvideo=”1″]


ចែករំលែក៖