ខេត្តបន្ទាយមានជ័យ៖ តំបន់អភិរក្សពូជ ត្រីអូរកន្ទួតត្រូវបានគេចាក់ដីលុបចំណីមាត់ អូរត្រើយខាងកើតយកធ្វើកម្មសិទ្ធិនាំឲ្យមាន ការរិះគន់ថាអាជ្ញាធរក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យមិនយកចិត្តទុកដាក់ និង អាចបាត់បង់នាពេលអនាគត។
នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ គេគ្រឿង ចក្រកំពុងធ្វើសកម្មភាពឈូសឆាយដីលុប ចំណីមាត់អូរកន្ទួតបំណងយកធ្វើជាកម្ម សិទ្ធិនិងគ្រោងបើកហាង ឬកន្លែងកម្សាន្ត ដែលរងការរិះគន់ថា អាជ្ញាធរក្រុង-ខេត្ត គ្មានចំណាត់ការចំពោះការចាក់ដីលុបមាត់ អូរជាតំបន់អភិរក្សពូជត្រីស្ថិតក្នុងភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ។
លោក ណុប ចាន់រិទ្ធី នាយរងខណ្ឌរដ្ឋ បាលជលផលបន្ទាយមានជ័យបានប្រាប់ ឲ្យដឹងថា ការចាក់ដីលុបរំលោភយកមាត់ អូរវាពិតជាកើតមានមែននៅចំណុចអូរកន្ទួត តំបន់អភិរក្សពូជត្រីពងដែលកើតមានជាយូរមក ហើយតែសកម្មភាពរំលោភថ្មីនេះ ដូចជាមិនទាន់បានដឹងច្បាស់នៅឡើយ គឺ ទាល់តែលោកចុះទៅពិនិត្យរកការពិតសិន បើមានពិតមែននោះលោកមិនអនុញ្ញាតឡើយព្រោះល្មើសនឹងច្បាប់។ លោកបាន បញ្ជាក់ថា តំបន់អភិរក្សពូជត្រីអូរកន្ទួតនេះ គឺមានរយៈពេលជាង១០ឆ្នាំមកហើយ ដែល មានផ្ទៃ បណ្តោយអូរប្រវែងជាង៣.០០០ ម៉ែត្រឯណោះ។ ការលួចចាក់ដីរំលោភ យកកន្លែងជម្រកត្រីពងនៅបឹងកំព្រីង សង្កាត់ទឹកផ្លាត្រូវបានគេលុបយកអស់ទៅ ហើយធ្វើឲ្យបាត់បង់ព្រោះតែដីមានហាង ឆេងត្រូវគេលុបយកធ្វើកម្មសិទ្ធិ។
លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធាន ទឹកនិងឧតុនិយមខេត្តបានប្រាប់ថា បញ្ហា លុបចំណីមាត់អូរកន្ទួតតំបន់អភិរក្សពូជត្រី នោះលោកដូចជាមិនទាន់បានដឹងនៅឡើយ ហើយលោកនឹងចុះទៅមើល បើមានលោក នឹងហាមឃាត់មិនអនុញ្ញាតឲ្យលុបឡើយ ព្រោះការចាក់ដីលុបចំណីមាត់អូរវាល្មើស នឹងច្បាប់ត្រូវមានទោសហើយអូរវាមានតាម ស្ថាភាពកន្លែងតូចឬធំដែលមិនអាចកំណត់ ចំណីមាត់អូរបានឡើយ សំខាន់មន្ត្រីជំនាញ ចុះទៅពិនិត្យជាក់ស្តែង ព្រោះជាប្រព័ន្ធ ធារាសាស្ត្រ។
លោក វ៉ៃ គេងលី អភិបាលក្រុងសិរីសោ ភ័ណបានប្រាប់ថា ការចាក់ដីលុបនៅចំណុច អូរកន្ទួតដែលជាកន្លែងអភិរក្សពូជត្រីនោះ ដូចជាមិនទាន់មានច្បាប់នៅឡើយទេ ហើយ លោកបានឲ្យសង្កាត់ចុះទៅពិនិត្យមើលតើ មានការចាក់ដីរំលោភតំបន់អភិរក្សពូជត្រីនិងចំណីមាត់អូរមែនដែរឬទេ បើមានត្រូវ ហាមឃាត់មិនអនុញ្ញាតឡើយ។
លោក លី សារី អភិបាលរងខេត្តបាន បញ្ជាក់ថា បើសិនជាមានការចាក់ដីរំលោភ យកចំណីមាត់អូរដែលជាតំបន់អភិរក្សពូជ ត្រី ទោះជាមានច្បាប់ឬគ្មានច្បាប់ត្រូវតែ ហាមឃាត់ដែរ ព្រោះជាតំបន់អភិរក្សពូជត្រី និងជាចំណីមាត់អូរជាប្រព័ន្ធធារាសាស្ត្រ ច្បាប់មាត់អូរ ស្ទឹង បឹងបួ ពីចំណុចមាត់អូរ ប្រវែង៣០ម៉ែត្រដែលមិនអនុញ្ញាតឲ្យប៉ះ ពាល់បានឡើយ។
ម្ចាស់ដីឈ្មោះ បូ រ៉ា បានប្រាប់ថា ការ ពិតគាត់បានចាក់ដីគ្រោងកសាងកន្លែង កម្សាន្តតែមិនបានរំលោភលើចំណីមាត់អូរ ឡើយព្រោះគាត់បានសុំច្បាប់ចៅសង្កាត់ ហើយចៅសង្កាត់បានចុះមកមើលអនុញ្ញាត ឲ្យធ្វើហើយ។ ព្រោះថាដីរបស់គាត់គឺមាន ច្បាប់ត្រឹមត្រូវហើយលោកអុំទូកវាស់អ័ក្ស ចំកណ្តាលអូរប្រវែង៣០ម៉ែត្រគឺដីរបស់គាត់ ចូលក្នុងអូរប្រមាណ១០ម៉ែត្រទៀត។ បើ ការចាក់ដីរបស់គាត់ពិតជាប៉ះពាល់ទៅលើ ចំណីមាត់អូរហើយមន្ត្រីជំនាញថាខុស លោកនឹងកាយចេញវិញមិនឲ្យប៉ះពាល់ ឬ ខុសនឹងច្បាប់ឡើយ។
ប្រជាពលរដ្ឋបានរិះគន់ថា វាមិនដែល មានប្រជាពលរដ្ឋណាមួយហ៊ានចាក់ដី រំលោភយកដីអូរធ្វើកម្មសិទ្ធិនោះទេក្រៅពី មន្ត្រីដែលមានអំណាចនិងអ្នកមានលុយ នោះ។ ដូច្នេះគួរតែអភិបាលខេត្តឬក្រសួង ពាក់ព័ន្ធត្រូវពិចារណាមើលផង ៕ ហេង នរិន្ទ្រ