ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកនិងចិន ជាសត្រូវនឹងគ្នាឬ បើប្រទេសទាំង២ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មមានទឹកប្រាក់ជាង២៥០ពាន់លានដុល្លារ?

ចែករំលែក៖

តាំងពីដើមមក អាមេរិកនិងចិនត្រូវបានគេចាត់ទុកថាជាសត្រូវនឹងគ្នា ដោយអាមេ រិក បានអនុវត្តគោលនយោបាយយោធា ឆ្ពោះមកកាន់តំបន់អាស៊ី ក្នុងគោលដៅ ឡោមព័ទ្ធប្រទេសចិន ហើយកន្លងមកថ្មីៗ លោកត្រាំបានសម្រេចដំឡើងពន្ធនាំចូលពីចិន និងវិវាទពាណិជ្ជកម្មជាច្រើនទៀត ធ្វើឲ្យអ្នកវិភាគ បានលើកឡើងថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនឹងចិន អាចនឹង ផ្ទុះឡើង។

ប៉ុន្តែអ្វីគ្រប់យ៉ាងគឺបានផ្ទុយស្រឡះ ដោយប្រទេសមហាអំណាចទាំងពីរ មិន អាចផ្ទុះសង្គ្រាមនឹងគ្នាបានឡើយ តែងតែ សម្រួលគ្នាទៅវិញទៅមក ។នៅក្នុងវិស័យ ពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ចទីមួយនិងទីពីរ លើពិភពលោក គឺមានទំហំ ច្រើនជាងគេទាំងអស់ ។គ្រាន់តែនៅក្នុង ដំណើរទស្សនកិច្ចរបស់លោកត្រាំ មក កាន់អាស៊ី គឺចិននិងអាមេរិកបានចុះកិច្ច ព្រមព្រៀងពាណិជ្ជកម្ម មានតម្លៃជាង ២៥៣,៣ពាន់លានដុល្លារ។

យោងតាមមន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់ចិនម្នាក់ បានឲ្យដឹងថា កិច្ចព្រមព្រៀង ពាណិជ្ជ កម្ម ដែលបានសម្រេចរវាងចិន-សហ រដ្ឋអាមេរិក កាលពីសប្ដាហ៍មុន ពិតជា មានលើស ពីចំនួនទឹកប្រាក់ ២៥៣,៥ ពាន់លានដុល្លារ ដោយបានចុះហត្ថលេខានៅឯពិធីនានាក្នុង ដំណើរទស្សនកិច្ច របស់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ មកកាន់ប្រទេសចិន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ china mail នៅថ្ងៃ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

លោកសុី ជីនពីង និងលោកដូណាល់ ត្រាំ បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើ ឯកសារពាណិជ្ជកម្ម ដោយមានតម្លៃ សរុបចំនួន ២៥៣ ,៥ ពាន់លានដុល្លារ កាលពីថ្ងៃ ព្រហស្បតិ៍។ លោក Yu Jianhua អនុរដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្មរបស់ ចិន បាននិយាយ ថា ក្រៅពីឯកសារទាំង នោះ មានកិច្ចព្រមព្រៀងជាច្រើន ដែលត្រូវ បាន សម្រេចដាច់ដោយឡែក ដែលពាក់ ព័ន្ធនឹងកិច្ចសន្យាធំ ៗ ដូចជាកិច្ចសន្យា នាំចូលគីមី និងថាមពលដែល បានចំណាយ ពេលរាប់ខែ ឬច្រើនឆ្នាំនៃការចរចា ។

លោក Yu បានបន្តថា “កិច្ចសន្យា ​​​ ​​ ​ ​ពាណិជ្ជកម្មទាំងនេះពាក់ព័ន្ធនឹងគម្រោងពាណិជ្ជកម្ម និងវិនិយោគដែលមួយចំនួន ត្រូវដាក់ឲ្យ ដំណើរការភ្លាមៗ ហើយមួយ ចំនួន ទៀតបាន ដោះស្រាយតាមរយៈកិច្ចចរចារយៈពេលវែង” ។ ដោយមិនបញ្ជាក់ ចំនួនទឹកប្រាក់ សម្រាប់កិច្ចសន្យាបែបនេះ លោកបាននិយាយថា ពួកគេមានសារ សំខាន់ ហើយនឹងផ្តល់ អត្ថប្រយោជន៍ដល់ ប្រទេសទាំង២៕ ម៉ែវ សាធី


ចែករំលែក៖