ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់កំណត់ត្រាចាស់ខឹង Lionel Messi ដែលអាចបំបែកំណត់ត្រាថ្មី

ចែករំលែក៖

លោក Gabriel Batistuta អតីតម្ចាស់កំណត់ត្រាស៊ុតបាល់បានច្រើនជាងគេបំផុត របស់ក្រុមជម្រើសជាតិអាហ្សង់ទីនបានសារភាពថាគាត់ខឹងនឹង Lionel Messi ដែលអាចបំបែក កំណត់ត្រាថ្មីបាន។

ខ្សែប្រយុទ្ធLionel Messiរបស់ក្លិបBarcelona បានបំបែកកំណត់ត្រាការរក គ្រាប់បាល់បាន៥៤គ្រាប់របស់លោក Gabriel Batistuta នៅក្នុងកម្មវិធីពានរង្វាន់ទ្វីប អាមេរិកឡាទីនឆ្នាំមុន ហើយក្រោយគាត់រកបានលើសរហូតដល់ទៅ៧គ្រាប់ហើយ។

បច្ចុប្បន្នLionel Messiរកបាន៦១គ្រាប់ឲ្យក្រុមជម្រើសជាតិ អាហ្សង់ទីន ហើយលោក Gabriel Batistuta រកបាន៥៤គ្រាប់ឲ្យជម្រើសជាតិអាហ្សង់ទីនៅចន្លោះ ឆ្នាំ១៩៩១ដល់ឆ្នាំ២០០២។

Batistutaបានថ្លែងថា ដំបូងឡើយគាត់ខឹងនិងអន់ចិត្តបន្តិចបន្តួចដែរ តែក្រោយមក សប្បាយចិត្តវិញដែលមានអ្នកខ្លាំងដូចជាLionel Messi អាចបំបែកកំណត់ត្រាគាត់បានហើយ គាត់ចង់ឲ្យកីឡាករវ័យ៣០ឆ្នាំរូបនេះរកគ្រាប់បាល់លើកគាត់២ដង៕ ដេវីត

 


ចែករំលែក៖