ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធ Sergio Aguero សន្លប់ពេលអាហ្សង់ទីនចាញ់នីហ្សេរីយ៉ា ៤ទល់នឹង២

ចែករំលែក៖

ខ្សែប្រយុទ្ធSergio Aguero របស់ក្លិប Manchester City បានដួលសន្លប់នៅក្នុងបន្ទប់ផ្លាស់ ខោអាវហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗក្នុងពេលប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិនីហ្សេរីយ៉ា។

កីឡាករវ័យ២៩ឆ្នាំរូបនេះអាចរកគ្រាប់បានមួយគ្រាប់នៅក្នុងតង់ទី១ ដោយជម្រើសជាតិអាហ្សង់ទីនបាននាំមុខមុន២-០ នៅវគ្គទីមួយ។

នៅពេលសម្រាកចប់តង់ទីមួយគ្រូបង្វឹកអាហ្សង់ទីនលោក Jorge Sampaoli និយាយថាខ្សែប្រយុទ្ធSergio Agueroមានអាការវិលមុខនិងចុះខ្សោយខ្លាំងដែលតម្រូវឲ្យទទួលការសង្គ្រោះបន្ទាន់ប៉ុន្តែក្រោយមកបានត្រឡប់មកសណ្ឋាគារវិញ។

ការប្រកួតនៅតែបន្តធម្មតាហើយនីហ្សេរីយ៉ាអាចវាយបកយកឈ្នះលើក្រុមខ្លាំងអាមេរិកខាងត្បូងនេះវិញដោយលទ្ធផល៤ទល់នឹង២ ដែលកើតឡើងដោយកីឡាករ Iheanacho មួយគ្រាប់, Iwobi ២គ្រាប់និង Idowu មួយគ្រាប់៕ ដេវីត

 


ចែករំលែក៖