ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអរគុណកូនក្មួយៗកម្មករទាំងអស់ ដែលបានផ្តល់ក្តីស្រឡាញ់ និងរាប់អានចំពោះសម្តេច។
ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហ្វេសប៊ុកសម្តេចតេជោបានផ្សព្វផ្សាយយ៉ាងដូច្នេះថា៖
«ពូអរគុណកូនក្មួយៗកម្មករទាំងអស់ ដែលបានផ្តល់ក្តីស្រឡាញ់ និងរាប់អានចំពោះពូ។ ពូបានដឹងច្បាស់ណាស់នៅពែលដែលបានឃើញកូនក្មួយឈររង់ចាំពូដោយទឹកមុខរួសរាយរាក់ទាក់រង់ចាំឱប ថើប ចាប់ដៃពូ និងថតរូបជាមួយពូ។ ក្តីស្រឡាញ់ និងការរាប់អានដ៏ស្មោះស្ម័គ្រនេះគឺបានផ្តល់នូវការលើកទឹកចិត្តយ៉ាងខ្លាំងចំពោះពូ។
ពូនឹងបន្តខិតខំបន្ថែមទៀតដើម្បីបន្តដោះស្រាយបញ្ហាប្រឈមនានាចំពោះក្មួយៗដូចជាល័កខ័ណ្ឌការងារល្អៗ និងការតម្លើងប្រាក់ខែជាដើម»៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ