ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅវេលាម៉ោងប្រមាណ១៨និង៤០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅផ្លូវសម្ដេចសង្ឃទេពវង្សពីស្រុកស្ទឹងហាវ មកវាលរេញ ស្ថិតនៅក្រុមទី១៩ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រវាងរថយន្តដឹកប្រេង១គ្រឿងម៉ាក STERLING ពណ៌ បៃតង-ស ពាក់ស្លាកលេខ ភ្នំពេញ3B-6805 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកម្ពុជាតេលា មានទិសដៅពីភ្នំពេញ ឆ្ពោះទៅ ស្រុកស្ទឹងហាវ លុះដល់ចំណុចខាងលើក៏បានបុកនឹងម៉ូតូ១គ្រឿងម៉ាក HONDA WAVE ពណ៌ ខ្មៅ គ្មានស្លាកលេខ បញ្ច្រាសទិសគ្នា ។
គ្រោះថ្នាក់នេះ បណ្ដាលឲ្យអ្នកបើកម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុជនរងគ្រោះឈ្មោះមូល ភ័ណ្ឌ អាយុ៣៤ឆ្នាំ មុខរបរលក់លៀសហាល រស់នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
អ្នកបើករថយន្តបានគេចខ្លួនបាត់ ក្រោយពេលកើតហេតុ។
រីឯវត្ថតាងរថយន្ត និងម៉ូតូបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកស្ទឹងហាវ ដើម្បីស្រាវជ្រាវ និងចាត់ការបន្ត។ ចំណែកសាកសពត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ឆ្លាម សមុទ្រ