លោក Gian Piero Ventura ត្រូវបានដកតំណែងជាគ្រូបង្វឹកក្រុមបាល់ទាត់ ជម្រើសជាតិអ៊ីតាលី ក្នុងរយៈពេល២ថ្ងៃក្រោយចាញ់ស៊ុយអែតហើយអត់បានទៅលេង World Cupឆ្នាំ២០១៨នៅក្នុងប្រទេសរុស្ស៊ី ។
គ្រូបង្វឹកវ័យ៦៩ឆ្នាំរូបនេះបានចូលកាន់តំណែងជំនួសលោក Antonio Conte កាលខែមិថុនា ឆ្នាំ២០១៦លើកិច្ចសន្យា២ឆ្នាំ ។
បន្ទាប់ពីខកខានទៅលេង World Cupជាលើកដំបូងក្នុងរយៈពេល៦០ឆ្នាំចុងក្រោយ របស់អ៊ីតាលី កីឡាករជើងចាស់ Gianluigi Buffon, Daniele De Rossia និង Andrea Barzagli បានប្រកាសចូលនិវត្តន៍។
ចំណែកលោកគ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ៥៨ឆ្នាំ Carlo Ancelotti អតីតអ្នកចាត់ការ Real Madrid និង Bayern Munich គឺជាបេក្ខជនដែលមានភាគរយច្រើនក្នុងការមកដឹកនាំ ក្រុមជម្រើសជាតិអ៊ីតាលីបន្ទាប់ពីលោក Gian Piero Ventura៕ ដេវីត

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច