ក្លិបបិសាចក្រហម Manchester United និងអ្នកមានបុណ្យ Barcelona កំពុងតែត្រៀមខ្លួនប្រជែងទិញកីឡាករPaulo Dybala ខណៈដែលខ្សែប្រយុទ្ធអាហ្សង់ទីរូប នេះសារភាពថាគាត់អាចនឹងចេញពិសេះបង្កង់Juventusនៅចុងរដូវកាលនេះ។
ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរូបនេះកំពុងមានថ្វីជើងល្អទាក់ទាញការចាប់អារម្មណ៍ខ្លាំងពី សំណាក់ក្លិបធំៗនៅក្នុងទ្វីបអឺរ៉ុប ហើយបន្ទាប់ពីថ្លែងពីភាពមិនច្បាស់លាស់ពីអនាគតជាមួយនឹង Juventus ធ្វើឲ្យក្លិប Man United និងBarcelona ហាក់ដូចជាបង្ហាញពីការត្រៀម លក្ខណៈច្រើនជាងគេ។
Dybala បានថ្លែងប្រាប់ France Football ថា “ខ្ញុំមិនច្បាស់ថាខ្ញុំអាចលេងឲ្យ Juventus បានមួយជីវិតនោះទេ។ តាមពិតទៅខ្ញុំមិនអាចទាំងនិយាយបានថា ឆ្នាំនេះមិនមែនជាឆ្នាំចុងក្រោយរបស់ខ្ញុំនៅក្លិបមួយនេះផង” ៕ ដេវីត