ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធ Oumar Niasse រងពិន័យក្រោយរកឃើញថាបោកប្រាស់ អាជ្ញាកណ្តាលបានជោគជ័យ

ចែករំលែក៖

កីឡាករ Oumar Niasse ខ្សែប្រយុទ្ធក្លិប Evertonបានក្លាយទៅជាកីឡាករនៅ ក្របខ័ណ្ឌអង់គ្លេសPremier League ដំបូងគេដែលរងពិន័យពីសហព័ន្ធបាល់ទាត់ ពីបទបោកបញ្ចោតអាជ្ញាកណ្តាលបានជោគជ័យនៅក្នុងពេលប្រកួត។

ខ្សែប្រយុទ្ធអន្តរជាតិសេណេហ្គាល់Oumar Niasse បានបន្លំធ្វើជាប៉ះជាមួយ នឹងខ្សែការពារLeighton Bainesហើយទទួលបានបាល់ពិន័យ១១ម៉ែត្រពេល ក្រុមEverton ប្រកួតស្មើជាមួយនឹងក្រុម Crystal Palace ដោយលទ្ធផល 2-2 កាលពីថ្ងៃសៅរ៍កន្លងទៅ។

គួរបញ្ជាក់ថា ច្បាប់ថ្មីនេះទើបតែត្រូវបានអនុវត្តនៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស។ កីឡាករOumar Niasse នឹងត្រូវជាប់បំរាមមិនឲ្យលេងចំនួន២ប្រកួត ៕ ដេវីត


ចែករំលែក៖