ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid បានបំបាក់ក្រុម APOEL មកពីសាយប្រ៊ូសយ៉ាងចាស់ដៃក្នុងលទ្ធផល ៦-០ ក្នុងទីក្រុងស៊ីប ដើម្បីឈានទៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធ ទី២២ ខែវិច្ឆិកា ស្របពេលដែលក្រុមហង្សក្រហម Liverpool បានរកត្រឹម ៣-៣ នៅលើទឹកដីក្រុម Sevilla។
Real Madrid បានស្តារមុខមាត់ពីការរងបរាជ័យរបស់ពួកគេក្នុងលទ្ធផល ៣-១ នៅលើទឹកដីក្រុម Tottenham Hotspur កាលពីប្រកួតជុំមុន តាមរយៈការយកឈ្នះក្រុម APOEL យ៉ាងចាស់ដៃ ខណៈដែលពួកគេបានរកបាន ៤គ្រាប់នៅត្រឹមតង់ទី១។
គ្រូបង្វឹកសញ្ជាតិបារាំងលោក Zidane បាននិយាយថា «វាពិតជាការប្រកួតដ៏ល្អមួយសម្រាប់យើង។ យើងកំពុងតែស្ថិតនៅលើផ្លូវដ៏ត្រឹមត្រូវ។ យើងកំពុងតែធ្វើរឿងដ៏ល្អ ហើយយើងកំពុងតែបង្កើតនូវភាពខ្លាំង។ វាមិនងាយស្រួលឡើយ ប៉ុន្តែវាជាការបង្ហាញពីទម្រង់លេងដ៏ពេញលេញមួយ ហើយយើងបាល់បញ្ចូលទីយ៉ាងឆាប់រហ័ស»។
កីឡាករ Luka Modric របស់ស្តេចសបានរកគ្រាប់បាល់នាំមុខក្រុមម្ចាស់ផ្ទះនៅនាទីទី១២ ប៉ុន្តែ រកបានដល់ទៅ៥គ្រាប់ក្នុងចន្លោះពេលត្រឹមតែ១៥នាទីនៃតង់ទីនីមួយៗ ធ្វើឲ្យពួកគេឈានទៅវគ្គបន្តដោយងាយតែម្តង។ ដោយឡែកក្រុមភ្ញៀវ Tottenham បានបញ្ចប់ដោយឈរលេខ១ ក្នុងពូល H ក្រោយពីយកឈ្នះក្រុមម្ចាស់ផ្ទះ Borussia Dortmund ក្នុងលទ្ធផល ២-១។ ស្របពេលជាមួយគ្នានេះក្រុមម្ចាស់ជើងឯក៥សម័យកាល Liverpool បានខ្ជះខ្ជាយឱកាសនៃការទៅវគ្គ១៦ក្រុមចុងក្រោយ ខណៈដែល Sevilla បានវាយបកពីការដេញតាមពីក្រោយគ្រាប់បាល់៣គ្រាប់ដើម្បីតាមស្មើក្នុងលទ្ធផល ៣-៣។
សូមបញ្ជាក់ថា ក្រៅពីបាន៣ពិន្ទុយ៉ាងសំខាន់របស់ Real Madrid តារាឆ្នើម Ronaldo ក៏បានបំបែកកំណត់ត្រាគួរឲ្យកត់សម្គាល់មួយចំនួននៅពានរង្វាន់ទ្វីបអឺរ៉ុបខាងលើ។ ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះបានបង្កើតកំណត់ត្រាថ្មីដោយបញ្ជូនឲ្យមិត្តរួមក្រុមស៊ុត (Assist) បាន២៧ដង ច្រើនជាងកីឡាករណាទាំងអស់នៅ១០រដូវកាលចុងក្រោយ។
២គ្រាប់របស់ Ronaldo ជាគ្រាប់បាល់នៅ Champions League ទី១៨ សម្រាប់ឆ្នាំ២០១៧ជាកំណត់ត្រាថ្មីមួយដែលមិនទាន់មាននរណាធ្វើបាន ហើយ Ronaldo បានបង្កើនគ្រាប់បាល់សរុបឡើងដល់១១៣គ្រាប់ ច្រើនជាងគូប្រជែង Lionel Messi ចំនួន១៦គ្រាប់ ។
ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧៖
Europe – Premier League International Cup | |||||
FT | West Ham Unite… | 0 – 2 | Benfica U23 | View events | More info |
Europe – UEFA Youth League | |||||
2nd Round | |||||
FT | Ajax U19 | 0 – 2 | Legia Warszawa U19 | View events | More info |
FT | Nitra U19 | 3 – 0 | Shakhtyor U19 | View events | More info |
FT | Salzburg U19 | 2 – 0 | Sparta Praha U19 | View events | More info |
Group Stage | |||||
FT | Spartak Moskva U19 | 5 – 0 | Maribor U19 | View events | More info |
FT | Beşiktaş U19 | 0 – 1 | Porto U19 | View events | More info |
FT | Napoli U19 | 1 – 2 | Shakhtar Donet… | View events | More info |
FT | Borussia Dortm… | 1 – 3 | Tottenham Hots… | View events | More info |
FT | Monaco U19 | 2 – 2 | RB Leipzig U19 | View events | More info |
FT | APOEL U19 | 0 – 3 | Real Madrid U19 | View events | More info |
FT | Manchester Cit… | 0 – 0 | Feyenoord U19 | More info | |
FT | Sevilla U19 | 0 – 4 | Liverpool U19 |
Poland – I Liga | |||||||||||||||
FT | Podbeskidzie | 2 – 3 | Stal Mielec | ||||||||||||
Saudi Arabia – Division 1 | |||||||||||||||
FT | Najran | 2 – 1 | Hajer | More info | |||||||||||
FT | Al Khaleej | 3 – 3 | Al Nahdha | More info | |||||||||||
FT | Al Najoom | 0 – 0 | Al Watani | More info | |||||||||||
FT | Al Wahda | 2 – 0 | Al Shoalah | More info | |||||||||||
Scotland – Championship | |||||||||||||||
Inverness CT | PSTP | Brechin City | |||||||||||||
FT | Dunfermline At… | 1 – 1 | Greenock Morton | View events | More info | ||||||||||
Scotland – FA Cup | |||||||||||||||
FT | Queen of the South | 2 – 1 | Montrose | ||||||||||||
World – Club Friendlies | |||||||||||||||
FT | Ajax | 2 – 1 | Borussia M’gla… | ||||||||||||
Argentina – Superliga | ||||||||||
FT | Huracán | 1 – 0 | Vélez Sarsfield | View events | More info | |||||
Argentina – Prim B Nacional | ||||||||||
FT | Deportivo Sant… | 1 – 0 | Villa Dálmine | View events | More info | |||||
FT | Juventud Unida G. | 1 – 0 | Deportivo Morón | View events | More info | |||||
Argentina – Prim B Metro | ||||||||||
FT | Fénix | 3 – 1 | Atlanta | View events | More info | |||||
FT | Barracas Central | 1 – 2 | Tristán Suárez | |||||||
Australia – FFA Cup | ||||||||||
FT | Sydney | E2 – 1 | Adelaide United | |||||||