ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ប៉ាគីស្ថានកំពុងប្រឈមនឹងវិបត្តិផ្ទៃក្នុងនិងអំពើហិង្សាកើតឡើង

ចែករំលែក៖

អំពើហិង្សារវាងកម្លាំងសន្តិសុខនិង ​​ ក្រុមបាតុករធ្វើឲ្យស្ថានភាពកាន់តែតានតឹងក្នុងពេលដែលមានអ្នកស្លាប់និងរងរបួសជាច្រើននៅក្នុងហេតុការណ៍។ ប៉ូលិសនិងកងស្វ័យត្រានប្រមាណជាង៨៥០០នាក់ បានដាក់ពង្រាយនៅតាំងពីព្រលឹម និងបានទទួលបញ្ជាឱ្យធ្វើប្រតិបត្តិជម្លៀសហ្វូង បាតុករដោយសន្តិវិធី។ ប៉ុន្តែគ្រាន់តែប៉ូលិសគប់គ្រាប់បែកផ្សែង និងបាញ់គ្រាប់កៅស៊ូសំដៅហ្វូងបាតុករភ្លាម ពួកគេបាននាំគ្នា គប់ដុំថ្ម និងវត្ថុផ្សេងៗមកលើប៉ូលិសវិញ។ ជាលទ្ធផល ប៉ូលិសម្នាក់បានស្លាប់ដោយសារដុំគប់ត្រូវចំក្បាល និងមនុស្ស១៣៩ នាក់រងរបួស ក្នុងនោះ៩៣នាក់ជាប៉ូលិស ព្រមទាំងចាប់ខ្លួនជាច្រើននាក់ផ្សេងទៀត។ នេះបើតាមសំដីរបស់អ្នកនាំពាក្យប៉ូលិស។

សូមបញ្ជាក់ថា តាំងពីថ្ងៃទី៦ វិច្ឆិកាមក បាតុករដែលជាសកម្មជនអ៊ិស្លាមជ្រុល និយម នៃចលនាTehreek-i-Laback Yah Rassool Allah Pakistan បានប្រមូល ផ្តុំគ្នាបិទធ្ទប់ផ្លូវ ជាច្រកចូលដ៏សំខាន់មក កាន់រដ្ឋធានី អ៊ីស្លាម៉ាបាដ ដើម្បីទាមទាររដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចុះចេញពីតំណែង បន្ទាប់ពីមានរឿងអាស្រូវចង់ធ្វើវិសោធន កម្មច្បាប់ប៉ះពាល់ដល់សាសនាអ៊ិស្លាម។ ការបិទធ្ទប់នេះបានធ្វើឱ្យរំខានជីវិតរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់នាក់ និងបានធ្វើកុមារម្នាក់ស្លាប់ព្រោះដឹកទៅពេទ្យមិន ទាន់។ មិនតែប៉ុណ្ណោះ ចលនាបាតុកម្មនេះបានទទួលការគាំទ្រច្រើនឡើងៗ និងបន្ត រីករាលដាល ជារៀងរាល់ថ្ងៃ នៅតាម បណ្តាក្រុងសំខាន់ៗ និងធំៗរបស់ប៉ាគី ស្ថាន ដូចជាក្រុងសេដ្ឋកិច្ចការ៉ាឈី ឡាអ័រ ជាច្រើន ។ល។ ក្រុមបាតុកររាប់រយនាក់ បានដាក់របាំង ឃាំងផ្លូវចូលក្រុង ផ្លូវនាំ ទៅកាន់កំពង់ផែ ដែលសុទ្ធជាច្រកយុទ្ធ​សាស្ត្ររបស់ប្រទេស។ ហេតុដូច្នេះហើយបានជាប៉ូលិសសម្រេចចិត្តចេញធ្វើប្រតិបត្តិការបំបែក។

ជេរប្រមាថសាសនាអ៊ិស្លាមជាដើមចមនៃបាតុកម្មបិទផ្លូវនៅអ៊ិស្លាម៉ាបាត

តាំងតែពី៣សប្តាហ៍មកហើយ សមាជិក នៃចលនាអ៊ិស្លាម Tehreek-i-Laback Yah Rassool Allah Pakistan បានប្រមូលផ្តុំគ្នា បិទផ្លូវ ដែលជាច្រកចូលដ៏សំខាន់របស់ រដ្ឋធានី អ៊ិស្លាម៉ាបាដ។ គោលដៅសំខាន់ របស់ពួកគេ គឺទាមទារឲ្យរដ្ឋមន្ត្រីក្រសួង យុត្តិធម៌ចុះចេញពីតំណែង។ ចុះចេញពី តំណែង ព្រោះថា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ជា ពិសេស នៅក្នុងមាត្រាដែលនិយាយពី ការស្បថស្បែរបស់បេក្ខជន ឈរឈ្មោះ បោះឆ្នោត។ ដោយសារតែមានការតវ៉ាខ្លាំង រដ្ឋាភិបាលបានផ្លាស់ប្តូរជំហរ និងបាន លុបចោលទៅវិញ វិសោធនកម្ម ច្បាប់ខាង លើប៉ុន្តែក្រុមអ៊ិស្លាមមួយចំនួន នៅតែមិន អស់ចិត្ត និងនៅតែបន្តធ្វើបាតុកម្មបិទផ្លូវ ទាមទាររដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចុះចេញពីតំណែងក្នុងបទចោទប្រកាន់ថា រដ្ឋមន្រ្តី រូបនេះ បានជេរប្រមាថសាសនាអ៊ិស្លាម ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ព្យាការីមហាមេដ។ ការជេរប្រមាថសាសនាអ៊ិស្លាម គឺជារឿងដ៏រសើបនៅប៉ាគីស្ថាន ដែលជា ប្រទេសអ៊ិស្លាមអភិរក្សនិយម។

រដ្ឋាភិបាលជាអ្នកទទួលខុសត្រូវ ជំរុញឲ្យស្ថានភាពធ្លាក់ចុះអាក្រក់រហូតដល់ថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា។ តាំងពីដំបូងទីម៉្លេះ គេឃើញថា រដ្ឋាភិបាលប៉ាគីស្ថាន គ្មាន ចេតនាចង់ដោះស្រាយ បិទបញ្ហានេះទេ។ ក្រុមបាតុករ បានកាន់កាប់បិទផ្លូវ ធ្វើឲ្យ មានការជាប់គាំងស្ទះ ចរាចរណ៍ ផ្លូវចេញ ក្រុងអ៊ិស្លាម៉ាបាដ តាំងជាង២សប្តាហ៍ មកហើយ។ ប៉ុន្តែរដ្ឋាភិបាលទើបតែបញ្ជូន ប៉ូលិស ទៅបំបែកក្រុមបាតុករនៅថ្ងៃ សៅរ៍។ គេជឿថា រដ្ឋាភិបាលប៉ាគីស្ថានមិនចង់ប្រើអំពើហិង្សាទៅលើបាតុករអ៊ិស្លាម ក៏ដោយសារតែខ្លាចបាត់បង់ប្រជាប្រិយភាព ព្រោះថា ការបោះឆ្នោតជាតិ កាន់តែខិត ចូលមកដល់ នៅឆ្នាំ ២០១៨។ មួយវិញ ទៀត រដ្ឋាភិបាលបារម្ភថា បើគេបង្រ្កាបក្រុម បាតុករ ដែលតវ៉ា ដើម្បីបុព្វហតុការពារ សាសនាអ៊ិស្លាម នោះគឺប្រៀបបាននឹងដុត កំហឹង កាន់តែខ្លាំងក្នុងចំណោមអ្នកកាន់សាសនាអ៊ិស្លាមផ្សេងទៀត រហូតអាច បណ្តាលឲ្យផ្ទុះនូវមហាបាតុកម្ម ប្រឆាំង នៅទូទាំងប្រទេស ប៉ាគីស្ថាន ដែលជា ប្រទេសអ៊ិស្លាមអភិរក្សនិយម។

នៅឆ្នាំ២០០៧ ប៉ាគីស្ថានធ្លាប់បានស្គាល់ រសជាតិនេះម្តងហើយ។ កាលណោះ ប្រឈមមុខដាក់គ្នា រវាងប៉ូលិសនិងអ្នក​កាន់សាសនាអ៊ិស្លាមជ្រុលនិយម បាន សម្លាប់មនុស្សរាប់រយនាក់ គឺអាចក្នុង ហេតុផលនេះ ដែលប៉ូលិស ទោះជាមាន ចំនួនច្រើនជាង បាតុករដល់ទៅ៤ដង ប៉ុន្តែសុខចិត្តដកខ្លួន ចុះចាញ់ មិនសូវហ៊ាន ប្រើអំពើហិង្សា ទៅលើបាតុករ ដែលមានគ្នី គ្នា មិនដល់២ពាន់នាក់ផងនោះ។

ក្រុមសាសនាអ៊ិស្លាម ដែលរៀបចំបាតុ កម្ម ពីរ សប្តាហ៍មកហើយ គឺជាក្រុមតូចមួយ ដែលមិនសូវល្បីឈ្មោះ ប៉ុន្មានទេនៅ ប៉ាគីស្ថាន។ ប៉ុន្តែរដ្ឋាភិបាលស៊ីវិលប៉ាគី ស្ថាន បានបណ្តែតបណោ្តយឲ្យក្រុមនេះ ធ្វើបាតុកម្ម បិទធ្ទប់ផ្លូវបង្កនិទណ្ឌភាព និងភាពអាងយ៉ាងរបស់ក្រុមកាន់សាសនា អ៊ិស្លាមជ្រុលនិយម។ ចលនាអ៊ិស្លាមដែលធ្វើបាតុកម្មលើកនេះតូចមែន ប៉ុន្តែវាអាច ជាអំបែងភ្លើង ដែលចូលរួមចំណែក ដុត បំផ្លាញរដ្ឋាភិបាលស៊ីវិល និងបើកផ្លូវឲ្យ យោធាលូកដៃអន្តរាគមន៍ រហូតត្រលប់មក ដឹកនាំប្រទេសសាជាថ្មី។ យោធាប៉ាគីស្ថាន ដែលមានការគាំទ្រ ពីក្រុមអ៊ិស្លាមនិយម ជ្រុល នឹងអាចទទួលបានការស្វាគមន៍ ជាង រដ្ឋាភិបាលស៊ីវិល នៅប៉ាគីស្ថាន ដែលជាប្រទេសប្រកាន់តឹងរ៉ឹងសាសនាអ៊ិស្លាម។

កងទ័ពនៅស្ងៀម មិនធ្វើអន្តរាគមន៍ទៅតាមការអំពាវនាវរបស់រដ្ឋាភិបាល។

នៅថ្ងៃសៅរ៍ម្សិលមិញ រដ្ឋមន្រ្តីក្រសួង មហាផ្ទៃប៉ាគីស្ថាន បានអំពាវនាវឲ្យកង ទ័ពធ្វើអន្តរាគមន៍ ដើម្បីធានាសណ្តាប់ធ្នាប់ សង្គម ប៉ុន្តែ រហូតមកដល់ព្រឹកថ្ងៃអាទិត្យ នេះ គេនៅមិនទាន់ឃើញមានវត្តមាន របស់ទាហានប៉ាគីស្ថាន នៅកន្លែងបាតុកម្ម ទៅតាមការប្រកាសរបស់រដ្ឋាភិបាលនោះទេ។ នៅថ្ងៃអាទិត្យ បាតុកម្មកាន់តែរីកធំ ដោយសារអវត្តមាន មិនចេញមុខរបស់កង ទ័ព។ បាតុកម្មដ៏តូច និងសាមញ្ញមួយនេះកំពុងឆ្លុះបញ្ចាំងពីវិបត្តិនយោបាយដែល គេមិនអាចមើលរំលងបាននៅប៉ាគីស្ថាន។

នៅប៉ាគីស្ថាន កងទ័ពមិនស្ថិតនៅក្រោមអំណាចបញ្ជាផ្តាច់មុខរបស់រដ្ឋាភិបាលនោះទេ។ ការស្ងប់ស្ងៀម មិនប្រតិកម្មអ្វី របស់កងទ័ព ទៅនឹងការទាមទាររបស់រដ្ឋាភិបាលលើកនេះ ធ្វើឲ្យគេបារម្ភពីអនាគតនយោបាយនៅប៉ាគីស្ថាន ជាពិសេស នៅក្នុងកាលៈទេសៈ ដែលរដ្ឋាភិបាល ស៊ីវិលប៉ាគីស្ថាន កំពុងផុយស្រួយ ដោយសារតែការបោះឆ្នោតទម្លាក់នាយករដ្ឋមន្រ្តី ក្នុងរឿងអាស្រូវប្រព្រឹត្តអំពើពុករលួយ។ មួយវិញទៀត កងទ័ពហើយនិងរដ្ឋាភិ បាលស៊ីវិលមិនសូវជាមានទំនាក់ទំនង ល្អូកល្អឺននឹងគ្នាប៉ុន្មានទេ។ តាំងពី៧០ឆ្នាំ នៃប្រវត្តិកកើតទឹកដី ប៉ាគីស្ថាន ត្រូវបាន គ្រប់គ្រងដោយក្រុមយោធា ដល់ទៅជាង ៣០ឆ្នាំ។

យោធាប៉ាគីស្ថានដែលចាក់ឬសខ្លាំងនៅប៉ាគីស្ថាន មានអំណាច និងឥទ្ធិពលខ្លាំងទៅលើក្រុមដឹកនាំសាសនាអ៊ិស្លាម។ គេ ជឿថា បើសិនយោធាធ្វើអន្តរាគមន៍ នោះ បញ្ហាបង្កដោយក្រុមបាតុករ លើកនេះ នឹងត្រូវបិទបញ្ចប់យ៉ាងលឿនបំផុត។ ប៉ុន្តែ បញ្ហានៅត្រង់ថា នៅពេលនេះកងទ័ព មិនចេញស្តីអ្វី ឬធ្វើតាមការទាមទារ របស់ រដ្ឋាភិបាលស៊ីវិល ដើម្បីអន្តរាគមបំបែក ក្រុមបាតុករ នៅថ្ងៃអាទិត្យនេះទេ។ តើអ្វី ជាហេតុផលពិតប្រាកដ នៅពីក្រោយភាពស្ងប់ស្ងៀមរបស់ទាហានលើកនេះ?៕ ម៉ែវ សាធី


ចែករំលែក៖